តាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១បានបញ្ជាក់អោយដឹងថាក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃចន្ទ ម្សិលមិញនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន២៧២ករណីបន្ថែមទៀត។
ខេត្ត Bac Giang ស្ថិតភាគខាងជើងប្រទេស នៅតែជាចំណុចក្តៅ នៃការផ្ទុះរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសវៀតណាម ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១២១ករណី។
ដោយឡែកនៅទីក្រុងហូជីមីញ បន្តរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន៨២ករណីបន្ថែមទៀត ក្រោយផ្ទុះមានករណីឆ្លងក្នុងចំណោមបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យឯកទេសជំងឺត្រូពិកមួយ ខណៈដែលមន្ទីរពេទ្យនេះត្រូវបានអាជ្ញាធរបិទខ្ទប់ (Lockdown)ជាបណ្តោះអាសន្ន។
ចំណែកនៅខេត្ត Bắc Ninh បានរកឃើញ១៧ករណី និងនៅខេត្ត Hà Tĩnh ក៏បានកត់ត្រាករណី ឆ្លងចំនួន២២ករណីបន្ថែមទៀតផងដែរ។ ក្រៅពីនោះនៅតាមខេត្តផ្សេងៗទៀត។
នៅថ្ងៃជាមួយនេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ពីរនាក់បន្ថែមទៀតផងដែរ។
សរុបមក បើគិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំង ប្រទេសកើនដល់ចំនួន ១០,៨១០នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយ ៤,២៣៦នាក់៕