នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំ ណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ ២២ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងធនធានទឹកបានបញ្ជាក់ថា នាសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរគួរបផ្សំ និងប្រព័ន្ធសម្ពោធទាប នូវភាគខាងលើថ្វីត្បិតតែបាត់ក្នុង មួយរយៈពេល តែនឹងក៏កើតឡើងវិញ។
ស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរតាមតំបន់។ ជាមួយគ្នានេះ អាចនឹងមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនឹងរលកសមុទ្រមធ្យម៕