តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថា នៅថ្ងៃចន្ទនេះ ប្រទេសចិនបានថ្កោលទោសសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំ ក្រុមប្រទេសប្រជាធិបតេយ្យ G7 ដែលបានរិះគន់លើចិន ជុំវិញបញ្ហាជាច្រើន។
ទីក្រុងប៉េកាំងបានចាត់ទុកវាថាជា ការជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងប្រទេសចិន ហើយបានទទូចឲ្យពួក គេបញ្ឈប់ការបង្ខូចមុខមាត់ចិនតទៅទៀត។
មេដឹកនាំក្រុមប្រទេស G7 កាលពីថ្ងៃអាទិត្យកន្លងទៅ បានចេញសេចក្តីថ្លែងការណ៍រិះគន់លើចិន ជុំវិញបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស៉ីនជាំង និងបាន អំពាវនាវឲ្យហុងកុងរក្សាស្វយ័តភាពកម្រិតខ្ពស់ ហើយសង្កត់ធ្ងន់អំពីសារសំខាន់នៃសុខសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈទាំងអស់នេះសុទ្ធតែជាបញ្ហារ សើបៗបំផុត សម្រាប់ទីក្រុងប៉េកាំង។
ជាការឆ្លើយតប ស្ថានទូតចិននៅទីក្រុងឡុងដ៍ បាននិយាយថា ខ្លួនមិនពេញចិត្តជាខ្លាំង និងជំទាស់ ដាច់ខាត ចំពោះការលើកឡើងអំពីស៉ីនជាំង ហុងកុង និងតៃវ៉ាន់ ដោយបំភ្លៃការពិត ហើយវាស្តែងឲ្យ ឃើញពីចេតនាអាក្រក់របស់ប្រទេសមួយចំនួនតូច ដូចជាសហរដ្ឋអាមេរិក ជាដើម។
ស្ថានទូតចិនបានបន្តថា នៅចំពោះមុខវិបត្តិ COVID-19 និងការថយចុះនៃសេដ្ឋកិច្ចសកល សហគមន៍អន្តរជាតិ ត្រូវការសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់ ជាងការការ បំផុសឲ្យមានការបែកបាក់មិនចុះសម្រុងគ្នា ពីសំណាក់ប្រទេសខ្លះ។
ជាចុងក្រោយ ស្ថានទូតចិនក៏បានបន្ថែមទៀតថា ចិនគឺជាប្រទេសស្រឡាញ់សន្តិភាព ដែលគាំទ្រ កិច្ចសហប្រតិបត្តិការ ប៉ុន្តែក៏មានខ្សែបន្ទាត់ក្រហម របស់ខ្លូនផងដែរ គឺកិច្ចការផ្ទៃក្នុងរបស់ចិន មិនត្រូវ មានការជ្រៀតជ្រែត, មុខមាត់របស់ចិនក៏មិនត្រូវបង្ខូចបង្អាប់ ហើយផលប្រយោជន៍របស់ចិន នឹងត្រូវ រំលោភបំពានដាច់ខាត។
ចិននឹងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការ អភិវឌ្ឍរបស់ខ្លួន ព្រមទាំងតទល់យ៉ាងស្វាហាប់ ប្រឆាំងនឹងភាពអយុត្តិធម៌ និងការបំពានគ្រប់បែប យ៉ាង ដែលធ្វើឡើងមកលើចិន៕