សិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីរ ជ័យសំបូរ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំង អារក្យ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននាំចេញគ្រាប់ស្វាយចន្ទីរ ១០តោន ក្នុង១ខែ ទៅកាន់ទីផ្សារជប៉ុន ។
ការកែច្នៃគ្រាប់ស្វាយ ចន្ទី ដោយដៃ មានរសជាតិឆ្ងាញ់ និងបានទទួលកេរ្តិ៍ឈ្មោះ ល្បីល្បាញព្រម ទាំងបាន ទទួលការបញ្ជាទិញ ជាបន្តបន្ទាប់។ គ្រប់ផ្នែកក្នុងផលិតកម្មកែច្នៃ បានអនុវត្តតាមប្រព័ន្ធ គ្រប់គ្រងស្តង់ដារ ដែលជាគោល ការណ៍ ឧស្សាហកម្ម កែច្នៃរបស់ជប៉ុន ដើម្បីធានាបាន នូវគុណ ភាព និងសុវត្ថិភាព នៃផលិតផលស្វាយចន្ទី សម្រាប់អ្នកបរិភោគ។
សមិទ្ធផលទាំងនេះ ជាផ្នែក សំខាន់មួយ ក្នុងការជម្រុញគ្រាប់ ស្វាយចន្ទី របស់កម្ពុជា ជាពិសេស នៅក្នុងខេត្ត កំពង់ធំ ឱ្យមានការទទួលស្គាល់ ជាសកល។
ដោយមានកិច្ចសហការប្រកប ដោយជោគជ័យ លើការបង្កើតសិប្បកម្ម កែច្នៃសាកល្បងនេះ និងការផ្សារភ្ជាប់ ភាពជាដៃគូ រវាងផលិតករ វិស័យសាធារណៈ និងវិស័យឯកជន គ្រាប់ស្វាយចន្ទី កែច្នៃ ដំបូងបង្អស់របស់លោកស្រី ដែលមានស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់ ត្រូវបាននាំចេញ ទៅ កាន់ទីផ្សារប្រទេសជប៉ុន ក្នុងបរិមាណចំនួន ១០ តោន ក្នុង១ខែ។ ការនាំចេញលើកទី២ ហើយការ នាំចេញបន្តបន្តាប់នឹងមានជា រៀងរាល់ខែ។
ទាក់ទិននឹងសិប្បកម្មកែច្នៃនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមន្ត្រីជំនាញ ត្រូវខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់ ក្នុងការជួយដល់ ប្រជាពល រដ្ឋ លើវិស័យកសិកម្ម ដើម្បីជួយលើកស្ទួយ សេដ្ឋកិច្ចក្រុមគ្រួសារ ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិ។
ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថាៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោល នយោបាយជាអាទិភាព ការ ប្ដេជ្ញា ចិត្តយ៉ាងមុតមាំ ទៅលើកំណើន ការងារសមធម៌ និងប្រសិទ្ធភាព ការកសាងមូលដ្ឋាន ឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបង្កើនផលិតភាព ពិពិធកម្មដំណាំកសិកម្ម និងកសិធុរកិច្ចតាម រយៈការជំរុញ កំណើន ផលិតកម្ម គ្រប់មុខដំណាំ ជំរុញការធ្វើដំណាំចម្រុះ ដោយត្រូវឈរលើ គោល ការណ៍ បច្ចេកទេស ត្រឹមត្រូវ ទាំងពូជ ទាំងការដាំដុះ មើលថែទាំទឹក សត្វល្អិត ការប្រមូលផលវេចខ្ចប់ ស្តុកទឹក និងដឹកជញ្ជូន ទៅកាន់ទីផ្សារប្រកបដោយ គុណភាព អនាម័យ ទើបធ្វើឱ្យផលិតផល របស់យើង មានទីផ្សារល្អ និងមានតម្លៃ ខ្ពស់។
ជាមួយគ្នានេះ ប្រជាពលរដ្ឋមូលដ្ឋាន បានបង្ហាញភាពសប្បាយរីករាយជា ខ្លាំងជាមួយនឹងក្ដីសង្ឃឹម ទទួលបានប្រាក់កម្រៃបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ កាត់បន្ថយការចំណាកស្រុក។
គួរបញ្ជាក់ថា ក្រោមជំនួយរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សិប្បកម្ម និងក្រុមហ៊ុនថបផ្លេន នីន បានសម្រេចរួមគ្នា បង្តើតរោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទី សាកល្បងដែលអនុ លោមតាមស្តង់ដារអន្តរជាតិ និងសហការគ្នា ជាដៃគូពាណិជ្ជកម្ម ក្រោមឈ្មោះរបស់ ម្ចាស់សិប្បកម្ម គឺ “គ្រាប់ស្វាយចន្ទីឡៃហួត” រវាងដៃគូរទាំងពីរបានលើកយក ចំណុចសំខាន់ៗ ៖
ទី១-លើកកម្ពស់គុណភាព គ្រាប់ស្វាយចន្ទីស្រស់ និងផ្តល់តម្លៃខ្ពស់ដល់កសិករ ក្នុងតំបន់ និងកសិករ ដែលបានចុះកិច្ចសន្យា ផលិតកម្មកសិកម្ម ។
ទី២-ធានាផលិតនូវគ្រាប់ស្វាយចន្ទី ដែលប្រកបដោយគុណភាព និងមានសុវត្ថិភាព ខ្ពស់ ។
៣- ដើម្បីជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់ គ្រាប់ស្វាយចន្ទីរបស់កម្ពុជា និងកាត់ បន្ថយ ការធ្វើចំណាកស្រុក ដោយផ្តល់នូវឱកាសការងារ និងប្រាក់កម្រៃសមរម្យ ដល់ស្ត្រី និងយុវជន នៅក្នុងសហគមន៍ ៕