សមត្ថកិច្ចបានបញ្ជូនជនដៃដល់សម្លាប់ប្រពន្ធច្រកក្នុងវ៉ាលី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ផ្ដន្ទាទោសទៅផ្លូវតាមច្បាប់

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ជនដៃដល់ដែលសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ រួច កាត់ដៃជើងច្រកក្នុងវ៉ាលីយកទៅផ្លុងចោលនៅ ខេត្តត្បូងឃ្មុំ ដែលត្រូវចាប់ខ្លួននៅស្រុករតន មណ្ឌល ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ បញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

អធិការនគបាលខណ្ឌសែនសុខ លោកវរសេនីយឯក ហូ ម៉េងវ៉ាង បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យរូបនេះ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ទីដែលរូបគេកំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធ។

ការចាប់ខ្លួននេះ ធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំង ជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង មហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ស៊ាន ហួរ អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គ្មានសារធាតុញៀន បានធ្វើសកម្មភាពវាយកាប់សម្លាប់ ជនរងគ្រោះឈ្មោះ គង់ វុទ្ធី អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សូមបញ្ជាក់ថា ឃាតកម្មនេះ គឺជាករណីដែលអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ម្នាក់បាន បង្ហោះថា រូបគាត់បាត់ឪពុកម្ដាយ ជាមួយរថយន្ដមួយគ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាក លេខភ្នំពេញ2AS-1701 ដើម្បីឲ្យមហាជនជួយស្វែងរក។ តែការពិតការបាត់ខ្លួននេះ គឺជារឿងឃាត កម្មឪពុក សម្លាប់ម្ដាយរបស់ខ្លួនទៅវិញ៕