ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះ រាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសា ធារណៈ សរសេរជាអក្សរកាត់ថា «គ.ក.រ» ដើម្បីដឹកនាំ និងសម្របសម្រួលការងារកែទម្រង់ រដ្ឋ បាលសាធារណៈរបស់រាជរដ្ឋាភិបាល។

នៅក្នុងព្រះរាជក្រឹត្យដែល ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា គណៈ កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនេះមានលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសា ធារណៈ ជាប្រធាន និងសមាជិកចំនួន៣០រូប៕