អ្នកជិះទោចក្រយានយន្ត(ម៉ូតូ)រាប់ពាន់នាក់បានចូលរួមក្នុងការជួបជុំមួយនៅក្រុងសៅប៉ាវឡូ ដែលដឹកនាំដោយប្រធានាធិបតីស្តាំនិយមជ្រុល ហ្ស៊ែរ បុលសូណារ៉ូ ដែលបានពាក់មួកសុវត្ថិភាពគ្មានក្បាំង តែមិនមានពាក់ម៉ាស់មុខ ដែលវារំលោភទៅនឹងច្បាប់សុខភាពរដ្ឋ។
បុលសូណារ៉ូ បាននិងកំពុងធ្វើការជួបជុំឃោសនារកសម្លេងឆ្នោតនៅទូទាំងប្រទេសប្រេស៊ីល នៅពេលលោកស្វះស្វែងរកការជាប់ឆ្នោតជាថ្មី។លោកមិនអើពើនឹងការព្រមានពីគូប្រជែងនយោបាយ គឺចៅហ្វាយក្រុង សៅប៉ាវឡូ ដែលបាននិយាយថា ប្រធានាធិបតីរូបនេះ នឹងត្រូវពិន័យបើសិនជាលោកមិនគោរពច្បាប់របស់រដ្ឋ។
លោក បុលសូណារ៉ូ តែងប៉ះទង្គិចជាមួយចៅហ្វាយក្រុងសៅប៉ាវឡូ និងអភិបាលក្រុងដទៃទៀតជុំវិញវិធានការប្រឆាំងកូវីដ១៩ ដែលបានឆក់យកជីវិតមនុស្ស៤៨៥.០០០នាក់នៅប្រេស៊ីល ។លោករិះគន់វិធានការស្នាក់នៅផ្ទះនិងការពាក់ម៉ាស់ ហើយបែរជាអួតអាងថា ថ្នាំព្យាលបាលជំងឺគ្រុនចាញ់chloroquineនិងhydroxychloroquineអាចព្យាបាលកូវីដ១៩ ទោះជាការសិក្សាបង្ហាញថាវាមិនមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺនេះក្តី។ក្នុងការជួបជុំអ្នកគាំទ្រ លោកបុលសូណារ៉ូ បាននិយាយជាថ្មីអំពីការប្រឆាំងការពាក់ម៉ាស់មុខនិងថាលោកត្រៀមអោយអ្នកបានចាក់វ៉ាក់សាំងកូវីដ១៩រួចហើយឈប់ពាក់ម៉ាស់។
ក្រុមមន្ត្រីរដ្ឋបាននិយាយថា គេបានពិន័យលោកបុលសូណារ៉ូ កូនប្រុសរបស់លោក និងរដ្ឋមន្ត្រីម្នាក់ ទៀត ដោយសារតែមិនបានពាក់ម៉ាស់និងមិនគោរពច្បាប់គម្លាតសង្គមនៅកន្លែងជួបជុំឃោសនារកសម្លេង។ពួកគេម្នាក់ៗត្រូវបានពិន័យ៥៥២,៧១រ៉ាយ (១០៨ដុល្លារ)៕