រដ្ឋបាលខេត្តកំពង់ធំ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ចំនួន១២នាក់ ដែលទើបរកឃើញថ្មី ខណៈ៦នាក់ជាសះស្បើយ

តាមសេចក្ដីប្រកាសព័ត៌មាន ដែល ទទួលបាននៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ នេះបានអោយដឹងថា រដ្ឋបាលខេត្តកំពង់ធំ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១២ នាក់ ដែលទើបរកឃើញថ្មី តាមរយៈការធ្វើតេស្ដរហ័ស។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បាន បញ្ជាក់ពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ផងដែរ និងអនុញ្ញាតឲ្យត្រឡប់ទៅ ផ្ទះវិញ ប៉ុន្ដែត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ដទៀត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៥នាក់ និងកំពុងសម្រាកព្យាបាល ចំនួន១៦៩នាក់៕