ប្រទេសវៀតណាម ចាប់បានថ្នាំញៀន២០គីឡូ ដែលត្រូវជនល្មើសនាំទៅកាន់ទីក្រុងហូជីមិញ

ឆ្មាំព្រំដែនក្រុងហូជីមិញ ចាប់ខ្លួនបុរស២នាក់ ដែលធ្វើដំណើរជាមួយនឹងថ្នាំញៀនសំយោគទម្ងន់២០គីឡូក្រាមនៅពេលពួកគេចូលក្នុងទីក្រុងតាមរថយន្ត។បញ្ជាការឆ្មាំព្រំដែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១០ មិថុនាថាបុរសឈ្មោះ វ៉ូ វ៉ាន់ ហ៊ុង អាយុ៣៩ឆ្នាំ និងង្វៀន ង៉ុក ឡុង អាយុ៣៤ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួននៅជិតច្រកចូលទីក្រុងកាលពី២ថ្ងៃមុនពេលពួកគេធ្វើដំណើរតាមរថយន្តពាក់ស្លាកលេខខេត្ត ដុងថាប ភាគខាងត្បូង។

នៅក្នុងរថយន្ត ឆ្មាំព្រំដែននិងប៉ូលិសបានរកឃើញកន្ត្រកស្វាយមួយនិងនៅក្រោមផ្លែស្វាយ គឺកញ្ចប់តែបង្កប់ថ្នាំញៀនជាច្រើនកញ្ចប់។

សរុប ថ្នាំញៀន២០គីឡូក្រាមត្រូវបានរកឃើញក្នុងកញ្ចប់តែទាំងនោះ។បុរសឈ្មោះ វ៉ូ វ៉ាន់ ហ៊ុង បានប្រាប់ប៉ូលិសថា ខ្លួនគេនាំថ្នាំញៀនពីខេត្តដុងថាប ទៅកាន់ក្រុងហូជីមិញ ដើម្បីចែកចាយ រីឯប៉ូលិសកំពុងស៊ើបអង្កេតករណីនេះបន្តនៅឡើយ។

វៀតណាមមានច្បាប់ថ្នាំញៀនតឹងរឹងបំផុតមួយក្នុងចំណោមច្បាប់ប្រឆាំងថ្នាំញៀនតឹងរឹងនានាក្នុងលោក តែការចាប់បានថ្នាំញៀនកើតមានជារឿយៗ។ជនណាដែលមានឬលួចដឹកជញ្ជូនថ្នាំញៀនហេរ៉ូអ៊ីនចាប់ពី៦០០ក្រាមទៅ ឬថ្នាំមេតំហ្វេតាមីន ២,៥គីឡូក្រាមឡើងប្រឈមការប្រការជីវិត៕