រកឃើញពលករខ្មែរមកពីថៃចំនួន១៩នាក់ មានវិជ្ជមានកូវីដ១៩ នៅក្នុងខេត្តព្រៃវែង

ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង និងជាសមាជិកអ្នកនាំពាក្យរដ្ឋបាលខេត្ត ព្រៃវែង លោក ញ៉ែម សៅគ្រី បានប្រាប់អោយដឹងថា ពលករខ្មែរដែលទើបមកពីប្រទេសថៃថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ចំនួន១៩នាក់ មានវិជ្ជមានកូវីដ។

លោកបានបន្តថា ក្នុងចំណោមពលករខ្មែរទាំង៣៦នាក់ (ស្រី១១នាក់) ដែលបានធ្វើដំណើរមកដល់ ស្រុកកំណើតវិញ កាលពីយប់ត្រូវបានមន្រ្តីសុខាភិបាលធ្វើតេស្តរហ័ស ហើយក៏រកឃើញវិជ្ជមាន ចំនួន១៩នាក់។

ក្រោយទទួលបាន លទ្ធផលខាងលើនេះ អ្នកជំងឺទាំង១៩នាក់ ត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល និងអ្នកផ្សេងទៀត ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ ដើម្បីបន្តតាមដានសុខភាព៕