ប្រទេសវៀតណាម បន្តរកឃើញករណីឆ្លងកូវីដ១៩ រហូតដល់ចំនួន «៤០៧ករណី» បន្ថែមទៀត ខណៈចំនួនឆ្លងសរុបទូទាំងប្រទេសជិត១ម៉ឺននាក់ក្នុងថ្ងៃនេះ

យោងតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថាក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៤០៧ករណីបន្ថែមទៀត ក្នុងនោះមាន ៣៨១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង២៦ករណីទៀតជាករណីនាំចូល។

ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង ៣៨១នាក់ខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលរ៉ាប់រ៉ងតែឯងចំនួន២៩៦ករណី។

ចំណែកឯខេត្ត Bac Ninh បានរកឃើញ៣៥ករណី, ទីក្រុងហូជីមីញ៤០ករណី និងទីក្រុងហាណូយ០៥ករណី។ ក្រៅពីនោះគឺត្រូវបានរាយការណ៍ចេញពី ខេត្តផ្សេងៗទៀត។ សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើន ដល់ចំនួន ៩,៥៦៥នាក់ ក្នុងនោះស្លាប់ ៥៥នាក់ និងជាសះស្បើយ៣,៦៣៦នាក់៕