ក្រោយរកឃើញអ្នកវិជ្ជមាន ៣០២ នាក់ អាជ្ញាធរបានសម្រេចបិទខ្ទប់ផ្សារត្រពាំង ពោធិ៍ និងរោងចក្រ QMI

លោក សុទ្ធ សុខជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឱ្យដឹងថាៈ ក្រោយពីក្រុមគ្រូពេទ្យ បានរក ឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើង ចំនួន ៣០២នាក់ ក្នុងចំណោមអ្នកដែលត្រូវ យកសំណាក មានចំនួន ៣.៨៨០ នាក់ នៅក្នុង រោងចក្រ QMI ដែលស្ថិត ភូមិត្រពាំងពោធិ៍ សង្កាត់ចោម ចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរ បានសម្រេចបិទខ្ទប់ រោងចក្រ និងផ្សារត្រពាំងពោធិ៍ នេះ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ៕