យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer បានអោយដឹងថា គិតត្រឹមព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេស សមាជិកអាស៊ាន បានកើនឡើងដល់៤,២១៧,០២៥នាក់ហើយ ក្នុងនោះមាន អ្នកស្លាប់ចំនួន ៨២,៥២៥នាក់ផងដែរ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេស ប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
នេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៦៩,៣២៥នាក់ (ស្លាប់ ៥១,៩៩២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,២៨០,៧៧៣នាក់ (ស្លាប់ ២២,០៦៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦២៧,៦៥២នាក់ (ស្លាប់ ៣,៥៣៦នាក់)
* ថៃ ឆ្លងចំនួន ១៨៥,២២៨នាក់ (ស្លាប់ ១,៣៣២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៤,៥៧៩នាក់ (ស្លាប់ ៣,២២៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,២១៩នាក់ (ស្លាប់ ៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ៣៥,៨១១នាក់ (ស្លាប់ ២៧៨នាក់)
* វៀតណាម ឆ្លងចំនួន ៩,២២២នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១,៩៧០នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤៦នាក់ (ស្លាប់ ៣នាក់)៕