ប្រទេសចិនបានព្រមានទៅអាម៉េរិក កុំអោយបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងកោះតៃវ៉ាន់

ប្រទេសចិនកាលពីថ្ងៃអង្គារកន្លងទៅនេះ បានព្រមានអាម៉េរិកកុំអោយស្វះស្វែងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជ កម្មណាមួយជាមួយកោះតៃវ៉ាន់ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថាខ្លួន នឹងចាប់ផ្តើមចរចាជាមួយកោះស្វ័យគ្រប់គ្រងមួយនេះ។ក្រុងប៉េកាំងចាត់ទុកកោះសេរីនិយមនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងផ្នែកការទូតណាមួយដើម្បីទទួលស្គាល់វាជាប្រទេសឯករាជ្យមួយ។

កាលពីចុងសប្តាហ៍មុនប្រព័ន្ធផ្សព្វផ្សាយចិន បានផ្ទុះកំហឹង ដោយសារតែក្រុមសមាជិកព្រឹទ្ធសភាអាម៉េរិកទៅធ្វើទស្សនកិច្ចក្រុងតៃប៉ិះ របស់កោះតៃវ៉ាន់ ។

នៅទីនោះ ពួកគេបានប្រកាសថា រដ្ឋាភិ បាលក្រុងវ៉ាស៊ីនតោននឹងជួយវ៉ាក់សាំងកូវីដ១៩ចំនួន៧៥០.០០០ដូសដល់កោះនេះ។

កាលពីថ្ងៃចន្ទកន្លង រដ្ឋមន្ត្រីការបរទេសអាម៉េរិក អ៊ែនថូនី ប្លីងគិន កាន់តែបន្ថែមប្រេងទៅ លើភ្លើង នៅពេលលោកប្រាប់សវនាការសភាមួយនៅក្រុងវ៉ាស៊ីនតោនថា កិច្ចពិភាក្សារវាងរដ្ឋាភិ បាលក្រុងវ៉ាស៊ីនតោននិងតៃប៉ិះនឹងចាប់ផ្តើមស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។

ប៉ុន្តែនៅថ្ងៃអង្គារទី៨មិថុនាម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្សាវ លីជៀនបានទទូចអោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន”ឈប់ការផ្លាស់ប្តូរក្នុងទំរង់ណាមួយក៏ដោយជាមួយរដ្ឋាភិ បាលក្រុងតៃប៉ិះ ដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រយ័ត្នប្រយែងនិងអត់ធ្មត់កុំបញ្ជូនសញ្ញាខុសណាមួយទៅកាន់កម្លាំងនិយមឯករាជ្យតៃវ៉ាន់”៕