ប្រទេសវៀតណាម បានស្នើសុំអោយសាធារណជនជួយចូលរួមបរិច្ចាគមូលនិធិវ៉ាក់សាំងកូវីដ

ប្រទេសវៀតណាមដែលធ្លាប់ជាប្រទេសគំរូនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឥឡូវកំពុងចាប់ផ្តើមស្នើសុំសាធារណជនបរិច្ចាគប្រាក់ដើម្បីទិញវ៉ាក់សាំងនៅពេលខ្លួនកំពុងតស៊ូទប់ការផ្ទុះកូវីដ១៩នៅរលកថ្មី។ប្រទេសអាស៊ីអាគ្នេយ៍នេះ ទើបចាក់វ៉ាក់សាំងបានប្រមាណ១ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋខ្លួនជិត១០០លាននាក់ ហើយអាជ្ញាធរកាន់តែមានការប្រុងប្រយ័ត្នអំពីការឆ្លងថ្មី។

ចាប់តាំងពីសប្តាហ៍មុនមក អ្នកប្រើទូរស័ព្ទចល័តបានទទួលសារ៣ដែលស្នើសុំអោយពួកគេបរិច្ចាគ ប្រាក់សំរាប់មូលនិធិវ៉ាក់សាំងកូវីដ១៩ នៅពេលអ្នករដ្ឋការស៊ីវិលក៏ត្រូវបានលើកទឹកចិត្តអោយចំណាយប្រាក់ខែមួយថ្ងៃ។

ប្រជាជនវៀតណាមខ្លះដែលខ្លាចវីរុសនេះធ្វើអោយប៉ះពាល់សេដ្ឋកិច្ចជាតិដែលបានមានកំណើនវិជ្ជមានកាលពីឆ្នាំមុន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថាពួកគេគាំទ្រយុទ្ធនាការរៃអង្គាសប្រាក់នេះ។ង្វៀន ទួន អាញ់ បុគ្គលិករដ្ឋការម្នាក់ បាននិយាយថាលោកបានបញ្ជូនប្រាក់ប្រមាណ៥០ដុល្លារទៅធនាគារតាមរយៈSMSនៅពេលវ៉ាក់សាំងនឹងមានន័យស្មើនឹង«សេដ្ឋកិច្ចមានស្ថិរភាពនិងរីកចំរើនឡើងវិញ» ៕