នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ម្សិលម៉ិញនេះ បានចេញសេចក្ដីសម្រេចស្ដីពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្ដីសម្រេចការបន្ដអនុវត្តវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ដ្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃ ជំងឺកូវីដ១៩។
ហើយនៅក្នុងសេចក្ដីសម្រេចនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ផ្ដើមអនុវត្ត សម្រាប់ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី០៧ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្នុងនោះ កំណត់ភូមិសាស្ដ្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ទាំងមូលជា «តំបន់លឿង»។
ដោយឡែក ក្នុងករណីរកឃើញមានអ្នកជំងឺកូវីដ១៩ នៅក្នុងលំនៅឋានណាមួយ ឬទីសំណាក់ណា មួយ ឬសណ្ឋាគារ កាស៉ីណូ ផ្ទះសំណាក់ណាមួយ ឬក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយជាដើម ត្រូវកំណត់ទីតាំងនោះជាំ «ទីតាំងក្រហម» ទោះបីទីតាំងនោះស្ថិតក្នុងតំបន់ណាមួយក៏ដោយ៕