យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា ក្រសួងសុខាភិបាលប្រទេសវៀតណាម នៅថ្ងៃ អាទិត្យម្សិលម៉ិញនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ២០៦ករណីបន្ថែម ទៀត ក្នុងនោះ ២០១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៥នាក់ជាករណីនាំចូល។ អាជ្ញាធរសុខាភិបាលវៀតណាម បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងសហគមន៍ថ្មីៗខាងលើ មាន១២១ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាល ដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ៤០ករណីនៅខេត្ត Bac Ninh, ៣១ករណីនៅទីក្រុងហូជីមិញ ហើយក្រៅពីនោះ នៅតាមខេត្តមួយចំនួនផ្សេងទៀត។
សូមបញ្ជាក់ថា សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ចំនួន ៨,៧៤៧នាក់ ក្នុងនោះស្លាប់ ៥៣នាក់ និងជាសះស្បើយ៣,៣៣៧នាក់៕