តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ ២០២១បានអោយដឹងថា សេតវិមានរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាស នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្ម លើ ប្រទេសបេឡារុសបន្ថែមទៀត ពាក់ព័ន្ធនឹងការបង្ខំឲ្យជើងហោះហើរអឺរ៉ុបមួយចុះចត ដើម្បីចាប់ ខ្លួនអ្នកកាសែតប្រឆាំង ។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកឆ្លើយឆ្លងព័ត៌មាននៃសេតវិមាន គឺលោកស្រី ចេន សាគី (Jen Psaki) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយហៅការបង្ខំជើងហោះហើរនៃអាកាសចរណ៍ Ryanair ឲ្យចុះចតដើម្បីចាប់ខ្លួនអ្នកកាសែតប្រឆាំងកាលពីថ្ងៃទី២៣ ខែឧសភានោះថា «ជាការប្រមាថដោយផ្ទាល់ ទៅនឹងច្បាប់-បទដ្ឋានអន្តរជាតិ»។
ចំពោះទណ្ឌកម្មសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដាក់ ដើម្បីប្រឆាំង នឹងក្រុមហ៊ុន រដ្ឋ បេឡារុសចំនួន ០៩ កាលពីខែមេសា ឆ្នាំ២០២១ ជុំវិញការបង្ក្រាបក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជា ធិប តេយ្យ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ នឹងអនុវត្តចាប់ពីថ្ងៃទី០៣ ខែមិថុនា ខាងមុខនេះត ទៅ ហើយជាការបន្ថែមទៅនឹងអ្វីដែលខ្លួនធ្លាប់បានប្រកាស កាលពីប៉ុន្មានសប្តាហ៍មុន សហរដ្ឋអា មេរិក ក៏បានសង្កត់ធ្ងន់ទៀតថា ខ្លួនកំពុងធ្វើការងារនេះ ជាមួយសហភាពអឺរ៉ុបហើយ ដើម្បីរៀបចំ បញ្ជីទណ្ឌកម្មបន្ថែមទៀត និងឈ្មោះសមាជិកសំខាន់ៗ នៃរបបដឹកនាំរបស់ប្រធានាធិបតីបេឡា រុសលោក អេឡិច ហ្សាដឺ លូកាហ្សេនកូ (Alexander Lukashenko) ៕