ខេត្តព្រះសីហនុ៖ ស្រុកព្រៃនប់-នៅព្រឹកថ្ងៃ២៨ឧសភា ២០២១នេះ លោកនេន ចំរើន ប្រធាន មន្ទីរកសិកម្ម ខេត្តព្រះសីហនុ ជា ប្រធាន ក្រុមការងារថ្នាក់ខេត្តចុះជួយឃុំសាមគ្គីស្រុកព្រៃនប់ លោកសេក សាវ៉ុន ប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ លោកឯម ភា រដ្ឋបាលជលផល លោកឌី សុខុមរដ្ឋបាលព្រៃឈើ និងមន្ត្រីមូលដ្ឋាន បាននាំយកជំនួយម្ហូបអាហារ ជាលើកទី៤ ទៅឧបត្ថម្ភពលរដ្ឋចំនួន២២គ្រួសារបន្ថែមទៀត(អ្នកបះពាល់) ក្នុងឃុំសាមគ្គី ដែលកំពុងធ្វើចត្តាឡីសក័ទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។ ក្រៅពីការផ្តាំផ្ញើរការសួសុខទុកពីថ្នាក់ដឹកនាំជាប្រធានក្រុម ការងារថ្នាក់ជាតិ ពីថ្នាក់ដឹកនាំគណៈបក្យខេត្ត និងលោកអភិបាលខេត្ត លោកប្រធានមន្ទីរក៍បានពន្យល់ ផ្តាំផ្ញើរអ្នកដែលកំពង់ធ្វើចត្តាឡឺស័កទាំងអស់ ក្នុងពេលនិងក្រោយពេលធ្វើចត្តាឡីសក័ត្រូវអនុវត្តន៍ជាចាំបាច់នូវ ៣កុំ ៣ការពារ ទាំងនេះជាការអោយយើងទាំងអស់គ្នាជៀសផុតពីជំងឺកូវិដ-19នេះ ។
លោកប្រធានមន្ទីបន្តថា នេះជាអំណោយជាលើកទី៤ដែលបានផ្តល់ជូនបងប្អូនដែលជាប់ធ្វើចត្តាឡីស័កនៅផ្ទះ ដែលលើកទី១ចំនួន៧គ្រួសារ លើកទឺ២ ចំនួន ៧គ្រួសារ លើកទី៣ចំនួន៣គ្រួសារ និងលើកទី៤ថ្ងៃនេះផ្ទាល់ចំនួន២២គ្រួសារ ហើយក្រុមការងារហ្នឹងជួយបន្តបន្ទាប់ទៀតដើម្បីជាការជួយសមហរួកដល់បងប្អូនប្រជាពលរដ្ឋ៕ដោយមនោរាហ៍