ថ្ងៃស្អែក ក្រសួងការងារនឹងបើក «វេទិកាការងារប្រចាំខែកុម្ភៈ»របស់ក្រុមហ៊ុនធំៗចំនួន១០ ផ្តល់ការងារជិត ១.៣០០កន្លែង

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ កម្មវិធី «វេទិកាការងារប្រចាំខែកុម្ភៈ» នឹងត្រូវបើកជាផ្លូវការដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនធំៗចំនួន១០ ដែលនឹងផ្តល់ឱកាសការងារជិត ១.៣០០កន្លែង ក្នុងមុខតំណែងជាច្រើនសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ។

 

គួរបញ្ជាក់ផងដែរថា កម្មវិធី «វេទិកាការងារ» គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់ សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕