ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយ ក្នុងទិសដៅពង្រឹងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តធ្វើឡើងនៅ បន្ទប់ វីដឺអូខមហ្វឺរ៉េន នៃសាលាខេត្តព្រះសីហនុ ដែលស្ថិតក្រោមវត្តមាន ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក ជុំវិញ ខេត្តនិងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។
នៅក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន បានថ្លែងថា ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ លោកបានណែនាំដល់អភិបាលរងខេត្ត ទទួលបន្ទុកតាមក្រុងស្រុកនីមួយៗ ត្រូវសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ទីរពាក់ព័ន្ធនានា យកចិត្តទុកដាក់តាមដាននៅតាមមណ្ឌលធ្វើចត្តាឡីស័កនានា ក្នុងទិសដៅមិនឲ្យនណាម្នាក់ឆ្លងកាត់ដោយ មិនបានត្រួតពិនិត្យនិងមិនបានធ្វើចត្តាឡីស័កនោះឡើយ។
ឯកឧត្ដមអភិបាលខេត្ត បានលើក ឡើងដោយសុំការយោគយល់អធ្យា ស្រ័យពីបងប្អូន ត្រូវបានយកទៅធ្វើជាមណ្ឌលធ្វើចត្តាឡីស័ក សម្រាប់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ។
ឯកឧត្ដម គួច ចំរើន បានណែនាំឲ្យមន្ត្រី និងសមត្ថកិច្ចប្រចាំការតាមច្រកត្រួតពិនិត្យតាមព្រំដែន ត្រូវពន្យល់ពលករពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់វិលត្រឡប់មកពីប្រទេសថៃ មុននឹងអនុញ្ញាតឲ្យបន្តដំណើរទៅ ស្រុកកំណើត។ លោកក៏បានណែនាំឲ្យត្រួតពិនិត្យតាមព្រំដែនក្រែងមានឆកល្វែងកន្លែងណាមួយដែលយើងមិនដឹង ហើយចំពោះការចេញចូលគឺត្រូវធ្វើចត្តាឡីស័កដាច់ខាត។
ឯកឧត្ដមអភិបាលខេត្តព្រះសីហនុបានចាត់ទុកបញ្ហានេះជាបញ្ហារបស់យើងទាំងអស់គ្នា។ «យើងមានការលំបាកតិចទេ តែចំពោះសម្តេចតេជោ ហ៊ុន សែន វិញ គឺលោកមានការព្រួយបានរម្ភជាងយើង១០០០ដង ហើយលោកបានណែនាំបន្ថែមឲ្យពង្រឹងគណៈកម្មាការកូវីដនៅតាមក្រុងស្រុកឡើងវិញ ពិសេសគណៈកម្មការត្រូវចុះត្រួតពិនិត្យមើលតាមមណ្ឌលធ្វើចត្តាឡីស័កនានា ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងដែលយាមនៅទីនោះ៕ ដោយ ៖មនោរាហ៍