ទឹកទន្លេមេគង្គស្រកចុះខ្លាំង និងប្រែពណ៌គួរឲ្យបារម្ភ

ភ្នំពេញ ៖  របាយការណ៍របស់ គណៈកម្មការទន្លេមេគង្គ (MRC) ចេញផ្សាយពីថ្ងៃទី ១២ ខែកុម្ភៈ បានឱ្យដឹងថា  ទឹកទន្លមេគង្គបានស្រកចុះគួរឱ្យកត់សម្ឋាល់។ កម្រិតទឹកធ្លាក់ចុះនេះ ដោយសារទឹកទន្លេមេគង្គរវាងស្ថានីយវារីអគ្គិសនីជីងហុង (Jinghong) នៅក្នុងខេត្តយូណាន ប្រទេសចិន និងដែនដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម បានធ្លាក់ចុះក្នុងកម្រិតគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។

MRC បង្ហាញក្ដីបារម្ភ ចំពោះកម្រិតទឹកទន្លេមេគង្គដែលបានស្រកចុះទាបគួរឱ្យបារម្ភ និងទឹកប្រែទៅជាពណ៌បៃតងនៅតំបន់មួយ ចំនួនដែលហេតុការណ៍នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសក្នុងតំបន់រួមនឹងកម្ពុជាផងដែរ ទៅលើដំណាំកសិកម្ម និងប៉ះពាល់ដល់ការបំផ្លាស់ទីរបស់សត្វដែលរស់នៅក្នុងទឹកជាដើម៕