ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យ ក្រសួងសុខាភិបាល បាន ឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ ក្រុមហ៊ុនចិន Sinopharm នឹង មកដល់កម្ពុជាក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ២០២១ខាងមុខនេះ។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ ថា ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនចិននឹង បញ្ជូន វ៉ាក់សាំង ចំនួន៣០ម៉ឺនដូស ខណៈកម្ពុជានឹង ទទួលបាន វ៉ាក់សាំងពីចិនប្រមាណ១លានដូស។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាក់វ៉ាក់សាំងនេះមុនគេ នៅពេលវ៉ាក់សាំងមកដល់កម្ពុជា ដើម្បីបង្កើនទំនុកចិត្ត ដល់ ប្រជាពលរដ្ឋ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត៕