កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ច និងធុរកិច្ច អមប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ភ្នំពេញ ៖ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប គឺជាវេទិកាអមមួយក្នុងចំណោមវេទិកាទាំង៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ហើយកិច្ចប្រជុំកំពូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្ដិការរវាងតំបន់ និងតំបន់ ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងបែបនេះ នៅ ក្នុង កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការលេខាធិការដ្ឋាន និងក្រុមការងារ សម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” កាលពីថ្ងៃ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។ នៅក្នុង ឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបាន គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ហើយ កិច្ចប្រជុំនេះមានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំដោះស្រាយបញ្ហាប្រឈម សកលនានាផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា វេទិកានេះត្រូវត្រៀមជាលក្ខណៈ Virtual និង Physical ហើយការអញ្ជើញត្រូវពិនិត្យឱ្យបានច្បាស់លាស់ព្រោះអ្នកចូលរួមសុទ្ធតែមានសក្ដានុពលខ្ពស់ ព្រមទាំងត្រៀមវីដេអូឱ្យបានរួចរាល់ជាមុន។ ម្យ៉ាងវិញទៀត ដោយបច្ចុប្បន្នស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺ COVID-19 ត្រូវគិតពីឧបករណ៍សុវត្ថិភាពដើម្បីត្រៀមរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ព្រមទាំងចំនួនភ្ញៀវចូលរួម បន្ទប់ប្រជុំ គម្លាតសុវត្ថិភាព ម៉ាស ទឹកអាល់កុល ឬជែលលាងដៃ និងឧបករណ៍ថតសីតុណ្ហភាព ដោយអនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ ជាពិសេសត្រូវត្រៀមគ្រូពេទ្យសម្រាប់សង្គ្រោះនៅពេលមានបញ្ហាអ្វីមួយកើតឡើង។ ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មការលេខាធិការដ្ឋាន ព្រមទាំងក្រុមការងារ និងតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានខិតខំចំណាយពេលវេលាអស់រយៈពេលជាច្រើនខែកន្លងមក ដើម្បីត្រៀមរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ និងផ្លែផ្កា នៅពេលខាងមុខនេះ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)

 

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បាន មាន ប្រសាសន៍ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប គឺជាវេទិកាអមមួយក្នុងចំណោមវេទិកាទាំង៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ហើយកិច្ចប្រជុំកំពូលនេះជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្ដិការរវាងតំបន់ និងតំបន់ ដែលផ្ដល់ប្រយោ ជន៍ជាច្រើនដល់កម្ពុជា។

ការថ្លែងបែបនេះរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ នៅ ក្នុង កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការលេខាធិការដ្ឋាន និងក្រុមការងារ សម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” កាលពីថ្ងៃ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។

នៅក្នុង ឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបាន គូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ហើយ កិច្ចប្រជុំនេះមានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំដោះស្រាយបញ្ហាប្រឈម សកលនានាផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា វេទិកានេះត្រូវត្រៀមជាលក្ខណៈ Virtual និង Physical ហើយការអញ្ជើញត្រូវពិនិត្យឱ្យបានច្បាស់លាស់ព្រោះអ្នកចូលរួមសុទ្ធតែមានសក្ដានុពលខ្ពស់ ព្រមទាំងត្រៀមវីដេអូឱ្យបានរួចរាល់ជាមុន។ ម្យ៉ាងវិញទៀត ដោយបច្ចុប្បន្នស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺ COVID-19 ត្រូវគិតពីឧបករណ៍សុវត្ថិភាពដើម្បីត្រៀមរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ព្រមទាំងចំនួនភ្ញៀវចូលរួម បន្ទប់ប្រជុំ គម្លាតសុវត្ថិភាព ម៉ាស ទឹកអាល់កុល ឬជែលលាងដៃ និងឧបករណ៍ថតសីតុណ្ហភាព ដោយអនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ ជាពិសេសត្រូវត្រៀមគ្រូពេទ្យសម្រាប់សង្គ្រោះនៅពេលមានបញ្ហាអ្វីមួយកើតឡើង។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មការលេខាធិការដ្ឋាន ព្រមទាំងក្រុមការងារ និងតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានខិតខំចំណាយពេលវេលាអស់រយៈពេលជាច្រើនខែកន្លងមក ដើម្បីត្រៀមរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ និងផ្លែផ្កា នៅពេលខាងមុខនេះ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)