សីតុណ្ហភាពនៅជួរភ្នំដងរែក និងខ្ពង់រាបឦសានកំពុងចុះត្រជាក់ដល់ ១១អង្សាសេ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិ យម ឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនិងខ្យល់មូសុងឦ សានខ្លាំង ធ្វើឲ្យនៅថ្ងៃ១៣-១៥ ខែមករា ខ្យល់មូសុងឦសានបក់ខ្លាំង ហើយនៅថ្ងៃទី១៦-១៩ ខែមករា ខ្យល់មូ សុងឦសានថមថយមកក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលនៅថ្ងៃទី១៣-១៤ ខែមករា មានសីតុណ្ហភាពអប្ប បរមាពី១៣-១៦ °C សីតុណ្ហភាពអតិបរមា មានពី ២៣- ២៦ •C។ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរ មា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C ។ ចំពោះបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី១៣-១៤ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១១-១៤ °C សីតុណ្ហភាពអតិបរមា មានពី ២៣-២៦ °C។ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ C ។

ដោយឡែកតំបន់មាត់សមុទ្រ នៅថ្ងៃទី១៣-១៤ ខែមករា សីតុណ្ហភាពអប្បបរមា មានពី២២-២៤ °C និងសីតុណ្ហ ភាពអតិបរមា មានពី ២៩-៣១°C នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា ។ នៅថ្ងៃទី១៥-១៩ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមាមានពី២៧-៣០ cc ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវប្រជាពល រដ្ឋ និងជាពិសេសវីរៈកងទ័ព រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបន្តបង្កើនយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះធាតុអាកាសដែលបន្តត្រជា ក់នៅតំបន់នោះ៕