ថ្ងៃនេះ នៅកម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយដែរ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនៅកម្ពុជាទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ។

ក្រសួងបញ្ជាក់ថា គិតត្រឹមម៉ោង ៧៖០០ នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៨២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺ២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕