សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាលមិនបានធ្វើការរ៉ៃអង្គាសថវិកាទិញវ៉ាក់សាំងទេ តែជាការចូលរួមរបស់ពលរដ្ឋ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចមិនបានបង្កើតមូលនិធិ ដើម្បីធ្វើការរ៉ៃអង្គាសថវិកាពីប្រជាពលរដ្ឋ យកទៅទិញ វ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃនោះទេ។ ប៉ុន្តែនោះគឺជាទឹកចិត្តដ៏ មហាសាលរបស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ មិនអាចកាត់ថ្លៃបាន។

សម្តេចតេជោ ថាចលនានេះ គឺជាខឿនការពារសុខភាពជាតិដ៏ធំធេងសម្រាប់ជាតិ។ សម្តេចតេជោ បានថ្លែងព្រះរាជគុណព្រះករុណាព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានព្រះរាជទានព្រះរាជទ្រព្យដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់ សាំង។

សម្តេចតេជោ បញ្ជាក់ថា គិតមកដល់ពេលនេះ មានមនុស្សចំនួនជាង៣ម៉ឺន នាក់ បានចូលរួមវិភាគទានទិញវ៉ាក់សាំងការពារកូវីដ-១៩ ដែលគិតជាទឹកប្រាក់ចំនួន៤៨លានដុល្លារអាមេរិក៕