ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី 15 ខែធ្នូឆ្នាំ 2020 នេះថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣នាក់ ក្នុងនោះមានម្នាក់ជាកុមារអាយុ ១ឆ្នាំ ដែលមកសម្រាកជាមួយម្តាយវិជ្ជមានកូវីដ-១៩ នៅមន្ទីរពេទ្យរុស្ស៊ី និង ២នាក់ទៀត ជាករណីអ្នកដំណើរមកពីក្រៅប្រទេស ហើយក្នុងពេលនោះដែរមានអ្នកជំងឺ ៣នាក់បានជាសះស្បើយ។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣នាក់ថែមទៀត ដោយក្នុងនោះមានម្នាក់ជាកុមារា អាយុ១ឆ្នាំត្រូវជាកូនប្រុសរបស់អ្នកជំងឺម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ចំណែកអ្នករកឃើញវិជ្ជមាន២នាក់ផ្សេងទៀតគឺជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។
នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ៣នាក់ផងដែរ។
អ្នកទាំង៣នាក់ដែលវិជ្ជមានកូវីដ១៩ រួមមាន ៖