ពលរដ្ឋនៅខេត្តព្រះសីហនុ ផ្ញើលិខិតជូនពរលោកឧកញ្ញ៉ា ហេង សុវណ្ណា ហៅ(ហ៊ិន ត្រឹង) សមាជិកក្រុមការងារគណៈកម្មការកណ្តាលថ្នាក់ជាតិ

លិខិតជូនពរ

យើងខ្ញុំជា ប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ សូម ផ្ញើ លិខិត ជូនពរ លោក ឧកញ្ញ៉ា ហេង សុវណ្ណា ហៅ(ហ៊ិន ត្រឹង) សមាជិកក្រុមការងារ គណៈកម្មការ កណ្តាលថ្នាក់ជាតិ ចុះជួយឃុំទាំង ១៥ នៅក្នុងស្រុក ព្រៃនប់ ខេត្តព្រះសីហនុ និង លោក ជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ សូមគោរពជូនពរ លោក ឧកញ្ញ៉ា ហេង សុវណ្ណា ហៅ(ហ៊ិន ត្រឹង) សមាជិកក្រុមការងារ គណៈកម្មការ កណ្តាលថ្នាក់ជាតិ ចុះជួយឃុំទាំង ១៥ នៅក្នុងស្រុក ព្រៃនប់ខេត្តព្រះសីហនុ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល ប្រធានគណៈកម្មការកណ្ដាល ថ្នាក់ជាតិ ចុះជួយ ខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមគួច ចំរើន អភិបាល ខេត្តព្រះសីហនុ និង លោក ជំទាវ ហ៊ួតស៊ីថា ព្រមទាំងក្រុមគ្រួសារ។

លោក ឧកញ៉ា និង លោកជំទាវ តែងតែគិតគួរយកចិត្តទុកដាក់ នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតមួយចំនួននៅក្នុងស្រុកព្រៃនប់ ក្នុងសម័យ កំពុងតែមាន ជំងឺឆ្លងកូវីដ-១៩ ទូទាំងសាកលលោក និយាយជារួម និង និយាយដោយឡែក សម្រាប់ប្រទេសកម្ពុជា ជំងឺកូវីដ-១៩ កំពុងឆ្លងចូលក្នុងសហគមន៍។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះ សូមប្រកប ដោយ កាយពល មាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីរួមចំណែកអភិវឌ្ឍន៍មាតុប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំ ដែលជា ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តព្រះសីហនុ សូមបួងសួង ដល់ វត្ថុសក្តិសិទ្ធិ ក្នុង លោក តាមជួយបីបាច់ថែរក្សា លោកឧកញ៉ា ហេងសុវណ្ណា និង លោកជំទាវ ហ៊ួត ស៊ីថា ព្រមទាំងកូនចៅ និង ក្រុមគ្រួសារ ដោយក្តី ស្រឡាញ់ នឹករលឹក សូមជួបប្រទះតែ មហាវិបុលសុខ សុភមង្គល និង ប្រកបដោយ ពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយប្រជាពលរដ្ឋ ខេត្តព្រះសីហនុ