សាលិខិតជូនពេ

លោកបណ្ឌិត ឌីម សុខុន និង សហការី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី និង លោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ខេត្តក្រចេះ ៖ លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ និងសហការី នៃ សមាគមសម្ព័ន្ធ យុវជន ដើម្បីសន្តិភាព បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាប្រធាន សមាគមយុវជនដើម្បីសន្តិភាព និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៥ ខាងមុខនេះ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៥ ខាងមុខនេះ ខ្ញុំបាទ និង សហការី មានក្តីសោមនស្សរីករាយប្រកបដោយមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅបំផុត និងគោរពស្រឡាញ់ចំពោះ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ដើម្បីដឹកនាំសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ឲ្យមានការអភិវឌ្ឍន៍ឈានឡើងកាន់តែរីកចម្រើនថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងសហការី សូមសម្តែងនូវក្តីរំភើបគោរពស្រឡាញ់ប្រកបដោយមោទនភាព ដ៏ស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តមបណ្ឌិត ដែលបានខិតខំ ប្រឹងប្រែងប្រកបដោយភាពស្វាហាប់ ឆន្ទៈមោះមុតពោរពេញដោយសក្តានុពល ជាពិសេស “ភាពជាអ្នកដឹកនាំ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដែលកំពុងបន្តបោះពួយទៅមុខក្រោមយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ នៃរដ្ឋសភា និងបន្តធានាការពារ ភាពស្របច្បាប់របស់រដ្ឋ ជាដាច់ខាតនូវ សុខសន្តិភាព ស្ថិរភាពនយោបាយក្នុងសង្គមជាតិ បន្តជំរុញការអភិវឌ្ឍសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពឱ្យមានការរីកចម្រើនជឿនលឿន ព្រមទាំងបន្តលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកក្នុងសមាគម ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពសមាគមថែមទៀត។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទ និង សហការីរបស់សមាគមទាំងអស់ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រសិទ្ធពរជ័យបវរសួស្តីសិរីមង្គលជូន ចំពោះ ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្ដមបណ្ឌិត និង លោកជំទាវ មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា ៕

https://ninanews168.com/wp-admin