អ្នករៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក បានសម្រេចចិត្តរៀបចំការប្រជុំនៅឆ្នាំក្រោយ នៅប្រទេសសឹង្ហបូរី នៅក្នុងខែឧសភាដោយសារជំងឺឆ្លងវីរុសកូរ៉ូណា។ វេទិកានេះត្រូវបាន រៀបចំឡើងជារៀងរាល់ខែមករា នៅរមណីយដ្ឋានទីក្រុងដាវ៉ូស ប្រទេសស្វីស។ អ្នករៀបចំបាននិយាយ ថាការជួបជុំប្រចាំឆ្នាំរបស់រដ្ឋាភិបាល និងមេដឹកនាំពាណិជ្ជកម្ម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។
ប្រទេសសឹង្ហបុរីត្រូវបានជ្រើសរើសពីព្រោះប្រទេសនេះបានគ្រប់គ្រងក្នុងការទប់ស្កាត់ការឆ្លងមេរោគបាន។ កាលពីពេលមុនក្រុមអ្នករៀបចំបានសម្រេចចិត្តពន្យាពេលកិច្ចប្រជុំឆ្នាំ ២០២១ រហូត ដល់ ខែឧសភា និងផ្លាស់ទីតាំងទៅទីតាំងមួយផ្សេងទៀតនៅកណ្តាលប្រទេសស្វីស។ ប៉ុន្តែឥឡូវនេះពួកគេនិយាយថាវានឹងមានការលំបាកក្នុងការធានាសុវត្ថិភាពរបស់អ្នកចូលរួមនិងសហគមន៍ម្ចាស់ផ្ទះនៅក្នុងទីក្រុងប្រទេសស្វ៊ីស ទោះបីធ្វើឡើងនៅក្នុងខែឧសភា ក៏ដោយ។ កាលពីថ្ងៃច័ន្ទ អ្នករៀបចំកម្មវិធីពិព័រណ៍អាកាសទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាស លុបចោលកម្មវិធីរបស់ខ្លួនសម្រាប់ឆ្នាំ ២០២១ ដែលគ្រោងនឹងធ្វើឡើងនៅ ខែមិថុនា។
ពួកគេបាននិយាយថាការចែកចាយវ៉ាក់សាំងការពារមេរោគ ឆ្លងកូរ៉ូណាមិន ទំនងជាទាន់នៅពេលនោះទេ។ ការតាំងបង្ហាញពីព័រណ៌ អាកាស ដែលធ្លាប់បាន ធ្វើឡើងនៅ ជាយក្រុងប៉ារីស គឺជាកម្មវិធីដ៏ធំបំផុតមួយនៅលើពិភពលោក៕