ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ គឹម ញ៉ យន្តមីន អញ្ជើញកាន់បិណ្ឌវេនទី១១នៅវត្តឧណ្ណាលោម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តម សេនីយ៍ យន្ត មីន រដ្ឋលេខាធិការ នៃ ក្រសួងការពារជាតិ និងជាតំណាង ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច ពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រី នៃក្រសួងការពារជាតិ អញ្ជើញកាន់ បិណ្ឌ វេន ទី ១១ នៅ វត្ត ឧណ្ណាលោម ស្ថិត ក្នុង រាជធានី ភ្នំពេញ។

ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខ្មែរ ទៅតាម គន្លង ប្រពៃណី សាសនា ក្នុងឱកាសកាន់បិណ្ឌវេនទី១១ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត និងពុទ្ធជិតឆ្ងាយ ជាពិសេស គឺពុទ្ធបរិស័ទ មកពីខាង ខេត្តព្រះសីហនុ និង ខេត្តកោះកុង ជាច្រើនរូប មកចូលរួម កាន់បិណ្ឌ វេនទី១១ នៅវត្ត ឧណ្ណាលោម យើងនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន និងលោកជំទាវ គឹម ញ៉ យន្ត មីន ព្រមទាំងបងប្អូនកូនចៅ ញាតិ ផៅសណ្តាន របស់ ឯកឧត្តម និង លោក ជំទាវ បាននាំយកនូវគ្រឿងឧបភោគ បរិភោគជាច្រើន និង ថវិកាមួយចំនួនទៀត។ទៅ ប្រគេនវត្ត ឧណ្ណាលោម នាព្រឹកថ្ងៃ សៅរ៍ ១១ រោច ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិង ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២០។ ត្រូវនិងថ្ងៃ កាន់ បិណ្ឌ ទី១២ នៃ ពិធីបុណ្យភ្ជុំបិណ្ឌ។

ពិធីបុណ្យកាន់បិណ្ឌត្រូវបានបុរាណាចារ្យរាជបណ្ឌិតខ្មែររៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី០១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេត ជន ញាតិ ដែលបានស្លាប់ទៅ។ តាមការបញ្ជាក់របស់លោកតាអាចារ្យបានឲ្យដឹងថា៖ ក្នុងជំនឿកាន់បិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតដល់សតវត្សរ៍ទី២១នេះ។

មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទនាឱកាស នោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ នៃ ក្រសួងការពារជាតិ បានឲ្យដឹងថា៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៍ធំមួយ ក្នុងចំណោមពិធីបុណ្យច្រើនទៀត របស់ប្រជាពល រដ្ឋ ខ្មែរ ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា៖ ក្រោម គោល នយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រជាពលរដ្ឋយើងមានឱកាសបានប្រារព្ធពិធីបុណ្យនានាឡើង។ ក្នុងនោះដែរ ឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ក៏បានលើកឡើងបញ្ជាក់ការពិតជូន ដល់ ព្រះសង្ឃ និងពុទ្ធបរិស័ទថា៖ ដោយមហិច្ឆតា របស់ខ្លួន នៃក្រុមជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិត សុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន គឺពួកជនទាំងនោះចង់បង្កចលាចល ធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាសំខាន់ក្នុងពេលថ្មីៗ នេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ទាំងអស់ និងកងកម្លាំងប្រដាប់អាវុធ គឺរួមសាមគ្គីគ្នាឡើង ប្រឆាំងទៅនឹងទង្វើក្បត់ជាតិ ដែលហ៊ានប្រមាថព្រះមហាក្សត្រ ដែលជីវិតតម្កល់លើត្បូង នៃប្រជាពលរដ្ឋកម្ពុជាយើង។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ក៏បានអំពាវនាវ ឲ្យ ប្រជាពុទ្ធបរិស័ទ ទាំងអស់គ្នា ចូលរួមគោរព និង អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានាដែលបានកំណត់ របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខ នឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ។

ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន និង លោកជំទាវ ព្រមទាំងក្រុមការងារថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេន នូវ ទេយ្យទាន ទេយ្យវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្ត ឧណ្ណាលោម មាន អង្ករ, ត្រីខ,មី, , ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកសុទ្ធ , ទឹកក្រូច,ស្ករនិងតែ,ទឹកដោះគោ, រួមទាំង បច្ច័យ ចំនួន មួយចំនួនទៀត។ បន្ទាប់ មក ឯកឧត្តម នាយឧត្តមសេនីយ៍ និង លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី មន្ត្រីរាជការ និងបងប្អូនពុទ្ធបរិស័ទ បានធ្វើពិធី រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ធ ដល់ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ សូមឲ្យមកទទួលនូវផល្លានិសង្ឃដែល លោកជំទាវ និងសមាជិក ក្រុមការងារ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃ នេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ៕ ដោយ ៖ មនោរាហ៍មក