សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យកម្ពុជា និងឥណ្ឌា លើកកម្ពស់អនុស្សារណៈដែលបានចុះហត្ថលេខារួចមក ឱ្យទៅជាកិច្ចព្រមព្រៀង

 សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យកម្ពុជា ឥណ្ឌា គប្បីលើកកម្ពស់អនុស្សារណៈ ដែលបានចុះ ហត្ថ លេខា រួចមក ឱ្យទៅជាកិច្ចព្រមព្រៀង។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើង នៅក្នុង ពិធីជួបពិភាក្សាការងារជាមួយលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំ នៅ កម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូត នៅព្រឹកម៉ិញ។

ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អ្នកកាសែត នៅក្រោយជំនួបថា លោកជំទាវ Manika Jain បាន វាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ កម្ពុជាបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ដែល រហូតមកដល់ថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ បានជាសះស្បើយទាំងស្រុង។ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន មន្ត្រីរាជរដ្ឋា ភិបាលកម្ពុជាទាំងអស់ និងប្រជាជនកម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ ដល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរ ធ្វើឱ្យបេសកកម្មកាទូត របស់លោកជំទាវនៅកម្ពុជា នាពេលនេះជាង ២ឆ្នាំកន្លង មកនេះ ទទួលនូវភាពជោគជ័យត្រចះត្រចង់។

តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា រដ្ឋមន្ត្រីការពារជាតិ ឥណ្ឌានៅកម្ពុជា បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិ ការ រវាងប្រទេសទាំងពីរកាន់តែរីក ដុះដាលប្រសើរឡើងជាលំដាប់។ លោកជំទាវ បានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនីមួយៗ មានការចុះហត្ថលេខាលើអនុស្សារណៈ កិច្ចព្រមព្រៀងលើការ អភិ វឌ្ឍ គម្រោងផ្សេងៗ ដែលជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ អោយកាន់តែល្អបន្ថែមទៀត។ ជាសក្ខីភាពទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ ក្នុងន័យនេះដែរលោក ជំទាវក៏បានគោរពជម្រាបជូនសម្ដេចតេជោថា តាមអ្វីដែលលោកជំទាវបានកត់សម្គាល់ គឺក្នុងរយៈ ពេលជាង២ឆ្នាំកន្លះនេះ កម្ពុជា និងឥណ្ឌាបានធ្វើសហប្រតិបត្តិការរវាងគ្នា និងគ្នាស្ទើរតែគ្រប់ វិស័យទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន សម្គាល់ឃើញថា កម្ពុជា និងឥណ្ឌាមានកិច្ចសហប្រតិបត្តិការស្ទើរតែគ្រប់ វិស័យ ហើយវិស័យនីមួយៗសុទ្ធតែ វិស័យសំខាន់ៗក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនង រវាង ប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា អ្វីដែលភាគីទាំងពីរបន្តធ្វើ គួរគប្បីណាលើកកម្ពស់ អនុ ស្សារណៈ ដែលបានចុះហត្ថលេខារួចមក ឱ្យទៅជាកិច្ចព្រមព្រៀង ហើយកិច្ចព្រមព្រៀង ដែលយើង បានចុះជាមួយគ្នាគប្បីណាជំរុញការអនុវត្ត ដើម្បីឈានឆ្ពោះទៅការជោគជ័យ លើរាល់កិច្ចព្រម ព្រៀងដែលបានចុះហត្ថលេខាហើយនោះ។ សម្តេតេជោ ហ៊ុន សែន បន្ថែមថា អ្វីដែលយើង បាន ចុះហត្ថលេខាយើងគប្បីណាពិនិត្យ មើលបន្ថែមទៀតក្នុងការពង្រឹងតួនាទី សហប្រតិបត្តិការ រវាង ប្រទេសទាំងពីរបន្ថែមទៀត ដើម្បីទៅពង្រីកវិសាល ភាពទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការ រវាង ប្រទេស និងប្រទេសឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត៕