សូមប្រុងប្រយ័ត្ន ! កម្ពុជា នឹងមានភ្លៀងធ្លាក់ ខ្យលកន្ត្រាក់ និងផ្គររន្ទះ ចាបពីថ្ងៃនេះដល់ថ្ងៃទី១ ខែកញ្ញា

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយបានបញ្ជាក់ថា ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅកម្ពុជា នឹងមានការវិវត្តប្រែប្រួលជាបន្តបន្ទាប់ដោយសង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី មានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះធ្វើឲ្យ ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
ចាប់ពីថ្ងៃទី ២៦-២៧ ខែសីហា បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមាន ភ្លៀងធ្លាក់តិច ។ បន្ទាប់ពីនោះ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ សម្រាប់បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់តិច ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
នឹងអាចមានភ្លៀងធ្លាក់តិច។

ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួន នៃបណ្តាខេត្តស្ថិតនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ ៕