មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ. បើកវគ្គបបណ្តុះបណ្តាលគ្រូបង្គោលជាតិផ្នែកការិយល័យជួរមុខ និង ផ្នែកគេហកិច្ច

ខេត្តព្រះសីហនុ ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិផ្នែកការិយាល័យជួរមុខ (Front Office) និង ផ្នែកគេហកិច្ច ។

ស្តីពីវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចសម្រាប់ គ្រូបង្គោ លថ្នាក់ជាតិផ្នែកអ្នកទទួលភ្ញៀវនៃការិយាល័យ ជួរមុខ និងផ្នែកគេហកិច្ច នេះរៀបចំឡើងសម្រាប់បុគ្គលិកដែលកំពុងបម្រើការងារក្នុងអាជីវកម្ម សេវា កម្មបដិសណ្ឋារកិច្ចនៅ ខេត្ត ព្រះសីហនុ។

ក្រោមអធិបតីភាពរបស់ លោកស្រី សុខ សោភា អនុប្រធានលេខាធិការដ្ឋានគជអទនៅក្រសួង ទេសចរណ៍ និងជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោកមើលមីអ្នកសម្របសម្រួលអង្គការ Swiss Contact. លោកស្រូលធីគ្រូបង្គោលនិងជាអ្នកវាយតម្លៃ បង្គោល អាស៊ាន និង លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ។
និងមានសិក្ខាកាមចូលរួមបណ្ដុះបណ្ដាល វគ្គនេះប្រមាណ ជា ២៥ នាក់។
ថ្លែងនៅក្នុងឱកាសនោះ លោកស្រី សុខ សោភាអនុប្រធានលេខាធិការដ្ឋានគជអទន ក្រសួងទេស ចរណ៍ បានមានប្រសាសន៍ថា៖វគ្គបណ្តុះបណ្តាលគ្រូបង្គោលមានគោលបំណងបំប៉នចំណេះដឹង និងជំនាញគរុកោសល្យបង្រៀនដល់សិក្ខាកាម ឲ្យមានសមត្ថភាពបណ្ដុះបណ្ដា ពេញលេញ តាមស្តង់ដារ សមត្ថភាពអាស៊ាន ដើម្បីពង្រឹងសមត្ថភាពបុគ្គលិកតាម ក្រុមហ៊ុនទេសចរណ៍ សិស្ស-និស្សិត តាមគ្រឹស្ថាន បណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដោយប្រើប្រាស់ស្តង់ដារសមត្ថភាពអាស៊ាន។

ក្រសួងទេសចរណ៍ បានដាក់ចុះមុំយុទ្ធសាស្ត្រចំនួន៤ ដើម្បីសម្រេ ចក្ខុវិស័យ ក្នុង ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍ វប្បធម៌ និងធម្មជាតិ ឈរលើទស្សនទានស្អាត និង បៃតង ដោយ គោរពតាមគោលការណ៍ និរន្តភាព និងបរិយាបន្ន។
លោកស្រី បន្តថា៖ ក្នុងនោះការអភិវឌ្ឍធនធានមនុស្សជាមុំយុទ្ធសាស្ត្រមួយអាទិភាពហើយក្រសួងទេសចរណ៍បាននិងកំពុងអនុវត្តយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» សំដៅផ្ដល់ដល់យុវជននូវជំនាញជាក់លាក់ ឱកាសការងារទាំងក្នុងប្រទេស និងក្នុងតំបន់អាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានលើកឡើងថា៖ បច្ចុប្បន្ន ការ រីករាលដាល ជាសកល នៃជំងឺកូវីដ១៩ ធ្វើឲ្យវិស័យទេស ចរណ៍នៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងនោះ ប៉ុន្តែស្របពេលជាមួយគ្នានោះ ក្រសួងទេសចរណ៍ មានជំនឿជឿជាក់ថា ក្រោយចប់បញ្ហាកូវីដ១៩នេះ វិស័យទេសចរណ៍នៅកម្ពុជា នឹងត្រឡប់មករកភាព ល្អប្រសើរឡើងវិញ ។
លោក សុចិត្តគ្រឹស្នាបន្តថា៖ វិស័យទេសចរណ៍ពិភពលោក កំពុងប្រឈមការគម្រាមកំហែង ពីជំងឺកូវីដ១៩ ដោយចំនួនទេសចរ មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរគ្រប់ប្រទេស។ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានប៉ាន់ប្រមាណថា វិបត្តិកូវីដ១៩ នឹងធ្វើឲ្យចំនួនទេសចរអន្តរជាតិ ធ្លាក់ចុះក្នុងរង្វង់ពី ៦០-៨០ ភាគរយក្នុងឆ្នាំ២០២០”។

ជាមួយគ្នានេះ អង្គការទេសចរណ៍ពិភពលោក កំពុងដាក់ចេញវិធានការ ទប់ស្កាត់ការរាតត្បាតជំងឺកូ វីដ១៩ ដោយស្នើអ្នកទេសចរពិភពលោកថា “នៅផ្ទះថ្ងៃនេះ ធ្វើដំណើរនៅថ្ងៃស្អែក” ឬជាភាសាអង់គ្លេសថា Stay Home Today, Travel Tomorrow)។
លោក តាំង សុចិត្តគ្រឹស្នា បានបន្តថា៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ជាតិផ្នែកការិយា ល័យ ជួរមុខ និង ផ្នែកគេហកិច្ចនេះ គឺមានរយៈពេល ៦ ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២០ សិក្ខាកាមដែលបានចូលរួមបណ្ដុះបណ្ដាលកម្មវិធីនេះ លោកសង្ឃឹមថានឹងយកចិត្តទុក ដាក់ ត្រង់ ត្រាប់ ស្ដាប់ ប្រសាសន៍ល្អៗតាមការ ពន្យល់ណែនាំមេរៀននីមួយៗ របស់គ្រូបង្គោល នឹង ទទួលបានជោគជ័យមិនខានឡើយ ៕ដោយមនោរាហ៍