ខេត្តព្រះសីហនុ៖ នៅសាលប្រជុំធំ នៃសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ នេះ រដ្ឋបាលខេត្តព្រះសីហនុបានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ។ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូននិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន (គ.ស.ច.គ.) លោក គង់ វិតាណ: អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួចចំរើន អភិបាល ខេត្តព្រះសីហនុ រួមនឹង មន្ទីរ ស្ថាប័ន អង្គភាពនានា មកពីតាម បណ្តាល ក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និង បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុទាំងអស់ ផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះលោក គង់ វិតាណ: អភិបាលនៃគណៈអភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា៖ ស្ថិតក្នុងស្ថានការណ៍ទូទៅនៅកម្ពុជា កាន់តែវិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ ស្ថេរភាព សន្តិសុខ សង្គម និងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈកាន់តែត្រូវបានធានាយ៉ាងរឹងមាំ ភាព
រស់នៅដោយសុខក្សេមក្សាន្ត និង កម្រិត ជីវភាពប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែល្អប្រសើរ និយាយរួម និង និយាយដោយឡែក ខេត្តព្រះសីហនុកំពុងតែមានការអភិវឌ្ឍន៍យ៉ាងគំហុក ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងស្ទើរគ្រប់ទីកន្លែងនៅក្នុងខេត្ត រីឯមធ្យោបាយធ្វើដំណើរវិញ មាន រថយន្ត និង ទោចក្រក្រយានយន្ត ច្រើន ស្អែកស្កះ ។ ធ្វើឲ្យតម្លៃខ្លះមានការកកស្ទះ នឹងកន្លែងទៀតមានគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និង ខ្វះការរិះរេយោគយល់និងអធ្យាស្រ័យគ្នា ទៅវិញទៅមកផងដែរ។
ដូចគ្នានេះដែរ លោក ជំទាវ មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូននិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន (គ.ស.ច.គ.) មានប្រសាសន៍ដោយ សង្កត់ធ្ងន់ថា៖
កម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ របស់យើង
នាពេលនេះ គឺសំដៅដាស់តឿនស្មារតីប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវ
ទាំងអស់ ឲ្យមានការភ្ញាក់រលឹក ផ្លាស់ប្តូរឥរិយាបថមិនគោរពច្បាប់ ឲ្យមកគោរពច្បាប់
ចរាចរណ៍ ដើម្បីរួមចំណែកឈានឆ្ពោះ ទៅទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យចុះមក
កម្រិតទាបបំផុត ព្រោះថាកត្តាមនុស្ស កត្តាមធ្យោបាយ_គ្រាន់តែជាកត្តារួមផ្សំប៉ុណ្ណោះ
កត្តាសំខាន់ដែលអាចជៀសវាងគ្រោះថ្នាក់ចរាចរណ៍បាននោះគឺខ្លួនយើង ដូច្នេះត្រូវ
ចេះការពារខ្លួនយើង ត្រូវកំណត់អ្វីដែលត្រូវធ្វើ និង អ្វីមិនគួរធ្វើ ។ ទន្ទឹមនោះយើងទាំងអស់គ្នា
ត្រូវជួយអប់រំ ដល់ក្រុមគ្រួសារ ញាតិមិត្ត ឲ្យគោរពច្បាប់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។
លោកជំទាវបានបន្តទៀតថា៖ ក្នុងនាមតំណាងថ្នាក់ដឹកនាំខេត្តនិងក្នុងនាមតំណាងឯកឧត្តមប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ លោក ជំទាវ សូមអំពាវនាវឲ្យគ្រប់បណ្តាមន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់ក្នុង ខេត្តព្រះសីហនុ ទាំងមូលត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នាយ៉ាងសស្រាក់សស្រាំ ស្អិតរមួត ដើម្បីចូលរួមអនុវត្តច្បាប់ បទប្បញ្ញត្តិច្បាប់ចរាចរណ៍នានា សំដៅប្រែក្លាយ ផែនការសកម្មភាព សុវត្ថិភាពចរាចរណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ និងអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ឲ្យក្លាយទៅជា
សកម្មភាពជាក់ស្តែង និង មានប្រសិទ្ធភាពខ្ពស់។
លោកជំទាវ មឹន មាណាវី បន្តថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ សមិទ្ធិផលជាតិសំខាន់ៗនានា ត្រូវ បានស្ថាបនាកសាងឡើង ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ក៏ត្រូវបានកសាងយ៉ាងប្រទាក់ ក្រឡា តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ពីទីក្រុងដល់ជនបទដាច់ស្រយាល ដែលពីមុនៗមិនធ្លាប់មាន ជាពិសេសក្នុងខេត្តព្រះសីហនុ បាននិងកំពុងស្ថាបនាផ្លូវជាច្រើនខ្សែ ក្នុង គោលបំណង ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ និង ដឹកជញ្ជូន ។ល។ ក៏ប៉ុន្តែជាមួយនឹង ភាពងាយស្រួលខាងលើនេះ ត្រូវបានអ្នកបើកបរ និង អ្នកប្រើប្រាស់ ផ្លូវមួយចំនួនដែលមិន គោរពច្បាប់ចរាចរណ៍ ខ្វះការគោរពសិទ្ធិគ្នា បង្កភាពអនាធិបតេយ្យ ដូចជា ៖ បើកបរក្នុងល្បឿនលឿនហួសកំណត់ បើកបរក្នុងភាពស្រវឹង បើកបរប្រណាំង ប្រជែង បើកបរមិនគោរពផ្លាកសញ្ញា គំនូសសញ្ញា និង ភ្លើងសញ្ញាចរាចរណ៍ អោយបានត្រឹមត្រូវ៕ ដោយ ៖ មនោរាហ៍