ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតផ្អាកការងារស្នងការនគរបាលខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ក្រោយពីមានពាក្យបណ្តឹងពីនគរបាលនារី។
យោងតាមលិខិតចុះថ្ងៃទី១២ ខែសីហា របស់សម្តេចក្រឡាហោម ស ខេង បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយតម្រូវឱ្យមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី៕