មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍តាមប្រព័ន្ធអនឡាញ

ខេត្តព្រះសីហនុ ៖ នៅសាលប្រជុំនៃសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២០ នេះ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបើកវគ្គបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តធ្វើឡើង ក្រោម អធិបតីភាព លោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ , លោក តាំងសុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ មន្ទីរជំនាញពាក់ព័ន្ធ នៅក្នុងខេត្ត អាជីវករ និង ប្រតិបត្តិករ ទេសចរណ៍ ទាំងអស់ផងដែរ។

ឆ្លៀតនៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោក តាំងសុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានមានប្រសាសន៍ថា ៖ ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីផ្តល់ នូវជំនាញថ្មី និងជំនាញបន្ថែម ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមាន បំណងអភិវឌ្ឍសមត្ថភាព និងជំនាញក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិតនិងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាព ដល់ បុគ្គលិក បម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍ សមត្ថភាព និងជំនាញក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ លើជំនាញដូចខាងក្រោម ៖

១. សហគ្រិនភាពក្នុងវិស័យទេសចរណ៍
២ ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពជាមួយសហការី និងអតិថិជន។
៣ បដិសណ្ឋារកិច្ច និងការគួរសមភ្ញៀវ
៤ ការលើកកម្ពស់គុណភាពសេវាកម្មសម្រាប់សេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋាន។
វគ្គបណ្តុះបណ្តាលលើជំនាញខាងលើ នឹងចាប់ផ្តើមសិក្សា ចាប់តាំងពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ មកម្លេះ។

លោក តាំង សុចិត្តគ្រឹស្នាបានបន្ថែមថា៖ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការ ចុះ ឈ្មោះសិក្សា និង វាយតម្លៃសមត្ថភាពដែលពាក់ ព័ន្ធជំនាញខាងលើ តាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬ តាមរយៈ ស្តេន QR Code ។

ដូចគ្នានេះដែរ លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយ ពីសេចក្តីណែនាំ ស្តីពីចលនា ទេសចរណ៏ផ្ទៃក្នុង ស្របតាការអនុវត្តវិធានសុវត្តិភាពទេសចរណ៏នាឡិកាសថ្ងៃឈប់សម្រាកជំនួសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសធានាបាននូវការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយ សុវត្ថិភាព និងការទទួល ខុសត្រូវ និងទប់ស្កាត់ការរីករាលដាលនៃជំងឺភ្លឹង ១៩(Covid-19) នាឱកាសថ្ងៃឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីថ្ងៃទី១៧-២១ ខែសីហាឆ្នាំ២០២០ ខាងមុខ ក្រសួងទេសចរណ៍សួម ណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម ៖

១.បន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង ០៦ ឱ្យបានហ្មត់ចត់ ដែលរួមមាន៖ វិធានសុវត្ថិភាព ទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាន និង អាហារដ្ឋាន វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មដឹកជញ្ជូនផ្លូវទឹក វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវា
កម្មដឹកជញ្ជូនផ្លូវគោក វិធានសុវត្ថិភាពទេសចរណ៍សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍។និងបន្តចូលរួមយកចិត្តទុកដាក់លើការផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ខាងលើ ដល់ប្រតិបត្តិករទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្ម និងនៅតាមគោលដៅទេសចរណ៍ទូទាំង២៥ រាជធានី-ខេត្ត។

៣-ត្រូវសហការជាមួយប្រតិបត្តិករទេសចរណ៍ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ពង្រឹងគុណភាព
សេវាកម្ម និងផលិតផលទេសចរណ៍ដោយអនុលោម តាម វិធានសុវត្ថិភាពទេសចរណ៍និងគោលការណ៍ណែនាំពីក្រសួងសុខាភិបាលក្នុងដំណាក់កាលជំងឺកូវី៨-១៩ (Covid-19) ព្រមជាមួយនឹងការលើក កម្ពស់ អនាម័យម្ហូបអាហារ បរិស្ថាន និងការរក្សាតម្លៃផលិតផល និងសេវាកម្ម អោយបានសមរម្យ។

៤ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បន្ថែមលើការគ្រប់គ្រង គោលដៅទេសចរណ៍ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ វរនាម័យ និងទីចំណតជូនភ្ញៀវទេសចរឱ្យបានល្អប្រសើរ។

៥.ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់លើការពិនិត្យ និង
គ្រប់គ្រងកន្លែងដែលងាយគ្រោះថ្នាក់នៅតាមកន្លែងកម្សាន្តនានា និងតាមតំបន់ឆ្នេរសមុទ្រ និងត្រូវរៀបចំក្រុមការងារសម្រាប់សង្គ្រោះបន្ទាន់នៅតាមគោលដៅទេសចរណ៍នីមួយៗឱ្យបានល្អ។ទទួលបានសេចក្តីណែនាំនេះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី បន្ទីរពាក់ព័ន្ធ និងផ្នែក ឯកជន អនុវត្តតាមខ្លឹមសារទាំងអស់ប្រកប ដោយស្មារ តីទទួលខុសត្រូវ និង មានប្រសិទ្ធភាពខ្ពស់។

បើតាមប្រសាសន៍របស់សិក្ខាកាម ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរ គឺ៖ អ្នកស្រីស៊ុយ ស្រីមុំ ប្រធានក្រុមហ៊ុន អូប័រ ខ្នាតធំល្បឿនលឿន ដឹកជញ្ជូនភ្ញៀវទេសចរណ៍ទៅលេងតាមបណ្ដាកោះនានា ក្នុងក្រុងកោះរ៉ុង របស់ក្រុមហ៊ុន (Cambodia island speed ferry) បានអះអាងថា៖ បច្ចុប្បន្ននេះ ប្រតិបត្តិករ ឬវិស័យឯកជន នៅតាមបណ្តាកោះមួយចំនួន បានរៀបចំទីតាំងរៀងៗ ខ្លួនមានបរិស្ថាន អនាម័យ និងមានសោភ័ណភាពល្អ ដោយមានការ រួមសហការរវាងមន្ត្រីមូលដ្ឋានជំរុញឲ្យទីតាំងកម្សាន្តនីមួយៗ មានសោភ័ណភាព បរិស្ថាន ឆ្នេរ និង រក្សាសុវត្ថិភាព សន្តិសុខ ទូទៅជូនភ្ញៀវទេសចរមានការទទួលខុសត្រូវខ្ពស់ ។

អ្នក ស្រី ស៊ុយ ស្រីមុំ បានបន្តទៀតថា៖ ជាក់ស្តែង សម្រាប់ ឆ្នេរកម្សាន្តកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង ស្ថិតក្នុងសង្កាត់ កោះរ៉ុង ឯណោះវិញ គឺប្រតិបត្តិករទេសចរណ៍បានបង្កើតឲ្យមាន បឹងហ្គាឡូ ឬ ទីកន្លែងសម្រាកលំហែមានឈ្មោះ ថា “ ម៉ាហ្វីយ៉ា រីស្សត ” ដែល មាន អនាម័យ សោភ័ណភាព ស្រស់ស្អាតស្ងប់ស្ងាត់តាមបែបធម្មជាតិពិតៗ រង់ចាំបំរើសេវាស្នាក់នៅ និងបំរើសេវា ម្ហូបអាហារ ជូនភ្ញៀវទេសចរដ៏សម្បូរបែប មាន រស់ជាតិឆ្ងាញ់ពិសាមានអនាម័យ និងមានតម្លៃសមរម្យ ៕ ដោយ ៖ មនោរាហ៍