ខេត្តព្រះសីហនុ៖ កាលពី រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ខេត្តព្រះសីហនុ ដឹកនាំ ដោយ លោក ព្រុំ មុន្នី បាននាំកម្លាំងចម្រុះជាច្រើននាក់ បានចុះទៅ ណែនាំ និងហាមឃាត់ ប្រជាពលរដ្ឋមួយក្រុមមានគ្នាប្រមាណ២០នាក់ ដឹកនាំដោយឈ្មោះ ស្មាន ស្មាអែល ភេទប្រុស ជនជាតិខ្មែរឥស្លាម កំពុងធ្វើសកម្មភាពយកគ្រឿងចក្រឈួសឆាយ ដីនៅចំណុចតាប៊ិន ភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ក្រុមហ៊ុន លី ស៊ីង ទទួលសិទ្ធិវិនិយោគលើផ្ទៃដីនៅតំបន់ឧទ្យានជាតិរាម) ។
ប្រភពព័ត៌មានពី សមត្តកិច្ច បានឲ្យដឹងថា អំឡុងពេលចុះទៅហាមឃាត់នោះ ក្រុមប្រជាពលរដ្ឋខាងលើ មិនបានស្តាប់តាមការណែនាំ ថែមទាំងប្រើហឹង្សា ដោយប្រើដំបង កាំបិត វាយមកលើសមត្ថកិច្ច បណ្តាលអោយមានសមត្ថកិច្ចខ្លះ រងរបួសស្រាលទៀតផង។
ក្រោយមកកម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនពលរដ្ឋចំនួន៤ នាក់ (ស្រី៣ ប្រុស១)បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការ តាមនិតីច្បាប់ ៕ដោយ នោរាហ៍