ចាប់រថយន្តដឹកលើសទម្ងន់២២៨ គ្រឿង និងពិន័យជាង៤រយលាន រៀល ក្នុងខែមិថុនា ឆ្នាំ២០២០

ភ្នំពេញ ៖​ក្នុងខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤០៤ ៨៤០ ០០០រៀល។ តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ៤៨គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៧៦គ្រឿង។

ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម៖

លើសពី ៥%-១០% មានចំនួន ១០គ្រឿង
លើសពី ១០%-២០% មានចំនួន ១៣០គ្រឿង
លើសពី ២០% មានចំនួន ៨៨គ្រឿង
សូមម្ចាស់រថយន្តដឹកទំនិញមេត្តាគោរពច្បាប់ និងកុំដឹកលើសទម្ងន់កម្រិតកំណត់ ដែលអាចបំផ្លាញផ្លូវជាតិ និងខាតបង់ថវិកាជាតិ៕