ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១.៧លាននាក់ ស្លាប់ជាង ៥៤ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១,៧៣១,៥៨២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៤០,០៣១នាក់ និងជាសះស្បើយឡើងវិញ ៦,៦២៣,០៨៩នាក់។

គេហទំព័រដដែល បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,០៣៩,៦៦៦នាក់ ស្លាប់ចំនួន ១៣២,៩៥២នាក់ និងជាសះស្បើយចំនួន ១,៣១០,៦២១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លង ១,៦២៦,០៧១នាក់ ស្លាប់ចំនួន ៦៥,៥៥៦នាក់ និងជាសះស្បើយ ៩៧៨,៦១៥នាក់។ ចំណែកប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដែលមានអ្នកឆ្លង ៧២០,៣៤៦នាក់ ស្លាប់ ២០,១៧៤នាក់ និងជាសះស្បើយ ៤៤០,១៥០នាក់៕