ព្រឹកនេះអាជ្ញាធរគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាមនៅកោះពេជ្រ

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។

ពិធីនេះធ្វើឡើងនៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំមកពីបណ្តារាជធានី-ខេត្តមួយចំនួនផងដែរ។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគឿងញៀន តែងតែរៀបចំការដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានពីឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាក់ស្តែងកាលពីឆ្នាំ២០១៩ មានការដុតបំផ្លាញគ្រឿងញៀនជិត២តោនផងដែរ៕