ខេត្តកណ្ដាល ៖ រថយន្តដឹកដីបានបុកជាមួយរថយន្តដឹកកម្មករ កម្មការិនីពេញទំហឹងកាលពីវេលាម៉ោង ១៨ និង២០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យតៃកុងរថយន្តដឹកដីស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលកម្មករ កម្មការិនី១៣នាក់រងរបួសធ្ងន់ស្រាល។
បើតាមប្រភពព័ត៌មានដែលទទួលបាន បញ្ជាក់ថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តដឹកដីបើកលឿនជ្រុលមកបុកចំឡានដឹកកម្មករ-កម្មការនីដែលបើកបញ្ច្រាសទិសយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឱ្យឡានក្រឡាប់ចាក់កម្មករ-កម្មការិនីចោលពេញថ្នល់ រីឯតៃកុងឡានដឹកដីវិញ គៀបជាប់នឹងកាប៊ីនបណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ៕