យុវជនដែលទើបជ្រើសរើសថ្មី នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត (ជាប់ជាស្ថាពរ) ចំនួន៤១ នាក់ បានចេញដំ ណើរទៅហ្វឹកហ្វឺន នៅ(ភ្នំជុំសែនរីករាយ)

កោះកុង÷ នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញសំណេះសំណាល នឹងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្ត ទើបជ្រើសរើសថ្មី ដែលមានគ្រប់លក្ខណៈសម្បត្តិ(ជាប់ជាស្ថាពរ) ចំនួន ៤១ នាក់ ជាយុវជនស្ម័គ្រចិត្តចូលបម្រើកងយុទ្ធពលខេមរៈភូមិន្ទ ចូលទៅហ្វឹកហ្វឺត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ មិថុនាភូថង អភិបាលខេត្តកោះកុង បានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថទាំង ៤១ នាក់ ឱ្យខិតខំយកចិត្តទុកដាក់រៀន សូត្រ និងគោរពច្បាប់ លក្ខន្តិកៈ បទបញ្ជា វិន័យ វគ្គហ្វឹកហ្វឺនឲ្យបានល្អប្រសើរបំផុត ជាពិសេសខិតខំយកបទពិសោធន៍ល្អៗពីគ្រូបង្វឹក ដើម្បីទុកជាមូលដ្ឋាន ត្រឡប់មក វិញបំពេញការងារក្នុងអង្គភាព។

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍បន្ថែមថា វិន័យសំខាន់បំផុត ទាំងលក្ខន្តិកៈនិងបទបញ្ជា ប្អូនៗត្រូវប្រកាន់ភ្ជាប់ និងអនុវត្តឱ្យបានមុីងម៉ាត់បំផុត។ ប្អូនៗត្រូវចងចាំថា អង្គភាពគ្រប់គ្រាន់ គឺជាអង្គភាពមួយ ដែលមានមន្ត្រីល្អ ប្រកប ដោយវិជ្ជាជីវៈ មានចំណេះ ជំនាញ និងគោរពវិន័យបានល្អ ដូច្នេះ ប្អូនៗទាំង ៤១ រូប ដែលត្រូវបានបញ្ជូនទៅហ្វឹកហ្វឺន និងក្លាយទៅជាមន្ត្រីល្អកងយុទ្ធពលខេមរៈភូមិន្ទ។

ក្រោយពីបានស្ដាប់អនុសាសន៍ថ្នាំផ្ញើរបស់លោកជំទាវ អភិបាលខេត្ត លោក សុតា សុភាព អត្តលេខ ២៦៧៩៧៩ តំណាងឲ្យយោធិនទាំង ៤១ នាក់ បានប្តេជ្ញាចិត្តថា ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ។
ខិតខំរៀនសូត្រ រក្សាការសាមគ្គីភាព គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យបានម៉ឺងម៉ាត់បំផុត។
គោរពអនុវត្តមឹងម៉ាត់ ច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយុទ្ធពលខេមរៈភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទ។


គោរពអនុវត្តមឺងម៉ាត់ នៅរាល់បទបញ្ជា និងការចាត់តាំងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ខិតខំប្រតិបត្តិតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថខេត្ត ដែលថ្នាក់ដឹកនាំប្រគល់ឲ្យនៅពេលបញ្ចប់វគ្គ៕ ដោយ ញុឹប សន