ស្អែកនេះ ព្រឹទ្ធសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ លើរបៀបវារៈចំនួន៥

Oplus_131072
Oplus_131072

(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤ស្អែកនេះ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ លើរបៀបវារៈចំនួន៥។

ក្នុងសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា របៀបវារៈទាំង៥នោះ រួមមាន៖

*ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥។

*ទី២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥។

*ទី៣៖ ពិនិត្យ និងសម្រេចលើការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ទៅក្នុង របៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥។

*ទី៤៖ កំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥។

*ទី៥៖ ផ្សេងៗ។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖