កំពត)កែវឆាត)រូបសំណាក់ដែលចោរលួចបាត់ពីខែមុននោះត្រូវបានដាក់រូបសំណាក់ថ្មីមកវិញហើយ។រូបសំណាក់លោកយាយម៉ៅនៅជើងភ្នំច្រកសៀមជួរភ្នំសែនហានឃុំដំបូកខ្ពស់ស្រុកអង្គរជ័យដែលចោរលួចបាត់ជាងមួយខែមុននោះត្រូវបានពលរដ្ឋដែលជាអ្នកមានជំនឿជឿជាក់លើការបន់ស្រន់ត្រូវបានទិញយកមកដាក់វិញហើយកាលពីថ្ងៃទី23ខែវិច្ឆិការឆ្នាំ2024។យោងតាមការអោយដឹងពីប្រជាពលរដ្ឋម្នាក់ឈ្មោះសុិនស្រីមុំអាយុ51ឆ្នាំនៅភូមិដំណាក់ចំបក់ឃុំសំរោងលើស្រុកបន្ទាយមាសបាននិយាយកាលពីព្រឹកថ្ងៃទី26ខែវិច្ឆិការឆ្នាំ2024នេះពលរដ្ឋជាច្រើននាក់នៅភូមិដំណាក់ចំបក់អគុណដល់អ្នកទិញរូបសំណាក់យាយម៉ៅដែលយកមកដាក់កន្លែងអាស្រមដែលចោរលួចយកទៅបាត់ពីខែមុន។
អ្នកភូមិនិយាយថាកូនស្រីខ្ញុំដែលជ្រុះបាត់ខ្សែដៃមួយខ្សែហើយភ្លាមៗនោះទៅបន់តែមិនទាន់អស់ធូបផងស្រាប់តែរកឃើញខ្សែដៃនោះវិញ៕ប្រជាពលរដ្ឋម្នាក់ទៀតដែលមានលំនៅដ្ឋានទល់មុខផ្ទះស្ត្រីស្រីមុំនៅភូមិដំណាក់ចំបក់ដែរគាត់បាននិយាយថាគាត់បានបំណន់លោកយាយម៉ៅដែលចោរលួចបាត់នោះដែរ។ស្ត្រីរូបនោះនិយាយប្រាប់ថាទោះជាចោរលួចរូបសំណាក់រូបយាយម៉ៅបាត់ក៍ដោយក៍នៅតែគាត់ជាប់បំណន់លោកយាយម៉ៅច្រកសៀមនេះដែរថែមទាំងទិញរូបសំណាក់លោកយាយម៉ៅមួយទៀតគោងយកមកដាក់នៅអាស្រមលោកយាយម៉ៅមុនដែលចោរលួចបាត់។
ប៉ុន្តែមិនទាន់ដល់ពេលយករូបសំណាក់លោកយាយម៉ៅដែលខ្លួនទិញបានមកហើយមិនទាន់ថ្ងៃយកទៅដាក់ផងស្រាប់តែមានគេទិញដាក់មុនទៅហើយ៕ស្ត្រីរូបនោះបានទៅអោយលោកតាអារ្យគូរគន់មើលថាតើដាក់រូមសំណាក់មួយទៀតបានដែរឬអត់តែលោកតាអាចារ្យឆ្លើយថាដាក់បានមិនទាស់អីទេ។ទោះបីប្រជាពលរដ្ឋមានជំនឿបែបណានោះលោកឡុងសុីនួនអាយុ71ឆ្នាំមឹភូមិដំណាក់ចំបក់និយាយថាដីកន្លែងអាស្រមលោកយាយម៉ៅដែលបាត់នោះជាដីស្រុកអង្គរជ័យខេត្តកំពតតែរករូបសំណាក់នោះមិនឃើញទេតែត្រូវបានអ្នកមកពីភ្នំពេញទិញដាក់រួចរាល់កាលពីប៉ុន្មានថ្ងៃមុននេះ៕