ក្រសួងទេសចរណ៍ គ្រោង​បណ្ដុះបណ្ដាល​​ធនធាន​មនុស្ស​​វិស័យ​​ទេសចរណ៍​​ឆ្លើយ​តប​​នឹង​កូវីដ​​១៩

ភ្នំពេញ ៖ នៅ​ក្នុង​ពេល​ជំងឺ​កូវីដ​​១៩​​នៅ​តែប​​ន្ត​ជះ​ឥទ្ធិ​ព​ល​​​ដ​ល់​​​​ស​កម្ម​ភា​ព​ទេ​ស​ច​រ​​ណ៍​ក្នុ​ង​ប្រទេ​ស​​​កម្ពុ​ជា​​ ​ក្រ​សួ​ង​​​នឹ​ង​​​រៀ​ប​​ចំ​​​​​​ក​ម្ម​​វិធី​ប​ណ្ដុះប​​ណ្ដាល​​​ដ​​ល់​ធន​ធា​ន​មនុ​ស្ស​​​ក្នុ​ង​វិស័​យ​​​ទេ​ស​ច​រ​ណ៍​ ដើ​ម្បីឆ្លើ​យ​ត​ប​ភ្លាម​ៗ​​​ទៅ​នឹ​ង​​កា​រ​​​ឆ្ល​​ង​រា​​ល​​​ដា​ល​​​និ​ង​​​ដើ​ម្បី​​​ប​ង្ហាញ​ទៅ​ជ​ន​ប​រ​ទេ​ស​​​ថា​​​ ​ក​ម្ពុ​ជា​​​ពិ​ត​ជា​​មាន​សុវ​ត្ថិភាពសម្រាប់ពួកគេ ស្នា​ក់​នៅ​និ​ង​​ទស្ស​នា​​ក្នុ​ងប្រទេសកម្ពុជា ។​

លោក​​ថោង ខុ​ន​ ​រ​ដ្ឋម​ន្ត្រីក្រ​សួង​​ទេសចរណ៍​ បាន​​បញ្ជាក់​ថា​ បុគ្គលិក​​និយោជិត​​ក្នុង​វិស័យ​​ទេសចរណ៍​​ដែល​​បាត់​បង់​​ការងារ​​ក្នុង​ពេល​ជួប​វិបត្តិ​កូវីដ​១៩ នឹង​​ត្រូវ​បណ្ដុះ​បណ្ដាល​​ឡើងវិ​ញ​​​​ដើម្បី​​អោយ​គេ​​​មា​​ន​ជំ​នា​ញ​​​កា​ន់​​តែ​​​​ល្អ​​​​ជាង​​​មុ​ន​ ​ស​​ម្រា​ប់​ត្រៀម​​​ប​​ម្រើសេវាក​​ម្មទេ​ស​ច​រណ៍ នៅពេលកូវីដ​១៩​ចប់​ ​ឬបណ្ដុះ​ប​ណ្ដា​ល​ដើម្បី​​ឆ្លើយ​តប​នឹង​​ជំងឺនេះ ក្នុង​ពេល​បច្ចុប្បន្ន​​ផ​ងដែ​រ​ ​។​ ​

លោក​​​បន្តថា បើ​សិ​ន​ជា​​​​ស្ថាន​ភា​​ព​កូ​វីដ​​​១៩​​ មានសភាព​ធូរស្រាល​​ឡើង​វិញ​​នៅ​ចុង​ឆ្នាំ​ ​២​០​២០​នេះ រាជ​រដ្ឋា​ភិ​បា​ល​អាចនឹង​អនុញ្ញាតអោយរៀបចំ​បុណ្យសមុទ្រ​ឡើងវិញ​ ដែល​បុណ្យ​សមុទ្រ​សម្រាប់ឆ្នាំ ២០២០​នេះ គ្រោ​ង​​នឹង​​ធ្វើ​​នៅ​ខេត្ត​ព្រះសីហនុ ។ ក្រសួងក៏​​គ្រោង​នឹង​​​បណ្ដុះ​​បណ្ដាល​​ដល់​​មគ្គុទេសក៍​​ឡើង​វិញ​ផង​ដែ​​រ​​ពី​​​ខេ​​ត្ត​​​ព្រះ​សីហ​នុ​ ​ក្នុ​ង​នោះដូ​ច​ជា​​ភាព​ទាក់​ទាញ​នៅក្នុងខេ​ត្តនេះ​ រួម​មាន​​មហាវិ​ថី សំខាន់​​មួយ​ចំនួន​ ដែល​​រាជ​​រដ្ឋា​ភិបាល​បាន​និង​កំពុង​​សាង​សង់​​និង​ស្ថាបនា​​រួច​រាល់​​និង​​ជិត​រួច​រាល់​ខ្លះ ។

លោក​​​បន្ថែម​ថា ក្រសួង​​នឹង​បន្ត​ផ្សព្វ​ផ្សា​យ​​ដល់​អន្តរ​ជាតិ​​ពី​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​​នៅ​ក្នុ​​ង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​ក៏​​ត្រូវ​ពង្រឹង​គុណភាព​​សេវាកម្ម​ទេសចរណ៍ អោយ​ល្អ​ប្រសើរ​ជាង​​មុន​​ផង​ដែរ ដើ​ម្បី​​​ត្រៀមទ​ទួ​ល​​ភ្ញៀ​វ​ទេ​​សច​រ​​​ដែ​ល​នឹងត្រ​ល​ប់មកវិ​ញនៅពេល​ច​ប់កា​​រ​រី​ក​រា​ល​​ដា​ល​​​នៃជំងឺ​កូ​​វី​ដ​​​១៩ ។ សម្រាប់​​ជំ​ហាន​​ដំបូង​ ក្រសួង​នឹង​ជំរុញ​ការផ្សព្វផ្សាយ​តំបន់ទេសចរណ៍ ដែលមានសក្ដានុពល​ដូច​ជា​ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​នៅតំបន់ឆ្នេរ​ទាំង​មូល​ផងដែរ ។​

លោក​​​​តុប​ សុភ័ក​ អ្នក​នាំ​ពាក្យ​​ក្រ​សួង​​​ទេសចរណ៍ បាន​អោយ​ដឹង​ផង​ដែរ​ថា បញ្ហា​​ពាក់​ព័ន្ធ​នឹង​​ការ​​បណ្ដុះ​​បណ្ដាល​ធនធាន​មនុស្ស​​ក្នុង​វិស័យ​​ទេសចរណ៍ ក្រសួង​​បាន​គិតគូរ​​រួច​ហើយ និងត​ម្រូ​វ​​ឱ្យ​សិ​ក្ខា​​​​​កាម​​ទាំ​ងអ​ស់​ដែល​​មា​ន​ចំ​ណ​​ង​សិ​ក្សា​​​ពា​ក់ព័ន្ធ​នឹង​​កា​រ​ប​ម្រើអោយវិ​ស័យ​ទេសច​រណ៍ គឺ​ត្រូវសិក្សា​តា​ម​​​អ​ន​ឡា​ញ​ ​។​

​លោក​​ មាន វ៉ាន់​ដេត ប្រធាន​នាយកដ្ឋាន​បណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ នៃ​ក្រសួង​ទេស​ចរ​ណ៍ ក៏​បាន​អោយដឹ​ងថា វគ្គបណ្ដុះបណ្ដាលនេះ នឹងត្រូវចាប់ផ្ដើម​នៅថ្ងៃទី​២២ខែមិថុនា អាទិត្យ​ក្រោយនេះហើ​យ ដោយមិនមានការ​បង់ថវិកា​ឡើយ ហើយ​សិក្ខាកាម​ដែល​បាន​ចុះ​ឈ្មោះ​​សិក្សាក្នុងវគ្គទី១នេះ មានចំនួន​ប្រមាណពី៨០ទៅ៩០នាក់​ជា​ជំហាន​ដំបូង ។

លោក​បន្តថា កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​អ្នកជំនាញទេសចរណ៍​ឆ្លើយតប​នឹង​ជំងឺឆ្លងកូវីដ ១៩ មាន​ឯកតា​សម​ត្ថ​ភាពចម្បង​៥សំខាន់ៗ ក្នុងនោះរួមមាន ១) ចំណេះដឹង​អំពី​វិធានការ​ ការពារ​ជាមូលដ្ឋាន​ និងគោលការណ៍ ណែ​នាំស្ដីពី​ការ​បង្ការ និងត្រួតពិនិត្យ​ការ​ចម្លងរោគ​សម្រាប់ឧស្សាហកម្ម​ទេសចរណ៍ ២) អនុវត្ត​ការងារ​ស្រប​តាមនីតិវិធីអនាម័យ​នៅ​កន្លែង​ការងារ ៣) អនុវត្តនីតិ​វិធី​សុខភាព​និងសុវត្ថិភាព​ក្នុងអាជីព ៤) សម្អាត​បរិវេណ​និង​ឧបករណ៍ និងទី៥) ក្រម​ប្រតិបត្តិ​និងវិធាន​សុវត្ថិភាព ទេសចរណ៍ សម្រាប់​អាជីវកម្ម​ទេសចរណ៍ ។នៅ​ពេល​​រៀនចប់​ សិក្ខាកាម​ក៏តម្រូវអោយ​ធ្វើតេស្តសាកល្បងសមត្ថភាព​សម្រាប់​ការអនុវត្ត​ការងារ​ផ្ទាល់ផងដែរ ។​

លោកបន្ត​ថា គោលដៅសំខាន់ៗ​សម្រាប់​ការ​បណ្ដុះបណ្ដាលធនធានមនុស្សជំនាញ​ទេសចរណ៍​មាន​មក​ពី​សៀម​រាប ភ្នំពេញ និងខេត្ត​ព្រះសីហនុ ដែលជាគោលដៅ​សំខាន់​ៗ​សម្រាប់​​ភ្ញៀវទេសចរបរទេស ។​

យោងតាម​របាយការណ៍របស់​ក្រសួងទេសចរណ៍​កម្ពុជា​បានបញ្ជាក់ថា ក្នុងរយៈពេល៤ខែ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​ប្រមាណ១,១៦លាននាក់​ប៉ុណ្ណោះ ហើយ​ក្នុងខែ​មេសា​​កន្លងទៅនេះ ភ្ញៀវ​ទេសចរ​បរទេស​ដែលមកដល់កម្ពុជា​មានចំនួនតែ ៤.៨៤១​នាក់​ប៉ុណ្ណោះ ដែលមានការ​ធ្លាក់ចុះខ្លាំង​តែម្ដង ។ការធ្លា​ក់​ចុះ​​​នៃភ្ញៀវទេសចរបរទេស​មកកម្ពុជា​នេះ​​នឹងអាចធ្វើអោយបាត់ចំណូល​សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិផងដែរ ជាក់ស្ដែង​ធនាគារ​ពិភព​លោក​ប្រចាំកកម្ពុជា​បានព្យាករណ៍ សេដ្ឋកិច្ច​កម្ពុជា អាចនឹងធ្លាក់ចុះដល់កម្រិតទាប​បំផុត ​-២,៩ភាគរយ​​ ខណៈកម្ពុជា​ព្យាករណ៍ថា​អាចនឹងធ្លាក់ចុះ​-១,៩ភាគរយ ក្នុងឆ្នាំ ២០២០ ៕