សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក មីង អោង ឡាំង

Oplus_131072

(យូណាន, ចិន)៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ លោក មីង អោង ឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះកើតមានឡើងក្នុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីង អោង ឡាំង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។

ជំនួបជាមួយលោក មីង អោង ឡាំង ដែលជាអ្នកកំពុងដឹកនាំប្រទេសមីយ៉ាន់ម៉ា នាំពេលនេះ គឺជាជំនួបលើកដំបូងហើយសម្រាប់សម្តេចមហាបវរធិបតី ក្រោយពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី៕