(អាល្លឺម៉ង់)៖ ដោយអស់ជំនឿជាមួយនឹងក្រុមប្រឆាំងក្រៅច្បាប់ លោកស្រី Sophy Kay ដែលជាសកម្មជនដ៏លេចធ្លោម្នាក់នៅប្រទេសអាល្លឺម៉ង់ បានប្រកាសដកខ្លួនពីក្រុមប្រឆាំងក្រៅច្បាប់ ចាប់ពីពេលនេះតទៅហើយ ហើយព្រមានចំពោះក្រុមនេះ ឱ្យឈប់ពាក់ព័ន្ធនឹងលោកស្រីតទៅទៀត។
តាមរយៈវីដេអូមួយ ដែលបង្ហោះនៅលើបណ្តាញសង្គមឈ្មោះ «នាទីអតីតវីរយុទ្ធជន» គឺអតីតសកម្មជនក្រុមប្រឆាំងរូប បានបញ្ជាក់ថា រយៈពេលកន្លងមក ដែលលោកស្រីបានលះបង់ពេលវេលាផ្ទាល់ ដើម្បីជួយដល់គណបក្សប្រឆាំង គឺមិនមានប្រយោជន៍អ្វីទាល់តែសោះ ក្រៅពីរងសម្ពាធ ការមាក់ងាយ និងការមិនឱ្យតម្លៃ។ ដូច្នេះចាប់ពីពេលនេះតទៅ លោកស្រីឈប់ជួយក្រុមប្រឆាំងនេះតទៅទៀតហើយ។ លោកស្រីក៏ប្រកាសដកខ្លួនចេញពី ការងារនៅទូរទស្សន៍មនសិការដែលជាបណ្តាញព័ត៌មានរបស់ពួកប្រឆាំងនៅក្រៅប្រទេសផងដែរ៕