លោក ឆាយ ឫទ្ធិសែន ពិនិត្យការដ្ឋានស្ថានភាពផ្លូវ និងស្ថានភាពផ្លូវនៅស្រុកកោះញែក

Oplus_131072
Oplus_131072

(មណ្ឌលគិរី)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបភាពផ្លូវ និងស្ថានភាពផ្លូវ២ខ្សែ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ខ្សែទី១៖ ការដ្ឋានស្ថាបនាផ្លូវល្បាយថ្មភ្នំប្រវែង១០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិរង្សី ឃុំស្រែសង្គម ទៅភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាគម្រោងទឹកជំនន់។ ផ្លូវនេះបានចាប់ផ្ដើមស្ថាបនាកាលពីខែមិថុនា ឆ្នាំ២០២៤ លទ្ធផលសម្រេចបាន៥៣% គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំនេះ។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដីបានណែនាំឱ្យមន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋានត្រួតពិនិត្យលើបច្ចេកទេសនៃការស្ថាបនា អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគំនូសប្លង់ដើម្បីធានាបានទាំងបរិមាណ និងគុណភាព។

ខ្សែទី២៖ ជាប្រភេទផ្លូវល្បាលក្រួសមានស្ថានភាពទ្រុឌទ្រោម ប្រវែង៧គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្រែសង្គម ទៅដល់ភូមិអន្រ្ដេះ ឃុំអបួនលើ ស្រុកកោះញែក។ ផ្លូវនេះនឹងធ្វើការស្ថាបនាដោយក្រាលកៅស៊ូពីរប្រភេទ DBST ក្នុងផែនការ៣ឆ្នាំ (២០២៥-២០២៧ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់មក លោករដ្ឋមន្រ្ដីនិងប្រតិភូរួមដំណើរ បានទៅពិនិត្យស្ពានអូរច្បារប្រវែង៧៥ម៉ែត្រ ស្ថិតនៅក្នុងភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ដែលសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០១១៕